(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ Xinhua នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ជប៉ុននឹងយកកីឡដ្ឋានជាតិដែលត្រៀមព្រឹត្តិការណ៍ Tokyo Olympic Games នោះ មកធ្វើជាកន្លែងប្រកួតដណ្តើមមេដាយលើប្រភេទកីឡាអត្តពលកម្ម (រត់ប្រណាំង) ដែលជាការសាកល្បងនៅអំឡុងថ្ងៃទី២៣ ខែសីហាខាងមុខនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ JAAF បានលើកឡើងថា សម្រាប់ការប្រកួត Grand Prix ដែលមានអត្តពលិកកំពូលៗរបស់ជប៉ុន និងមកពីជុំវិញពិភលោកនេះ ក៏នឹងមានអត្តពលិកកម្រិតវិទ្យាល័យចួលរួមផងដែរ ក្រោយពេលការប្រកួតកម្រិតវិទ្យាល័យថ្នាក់ជាតិ ត្រូវបានលុបចោលក្នុងឆ្នាំនេះ។

យុទ្ធនាការនេះអ្នកគាំទ្រមិនមានសិទ្ធិចូលរួមទស្សានផ្ទាល់នោះទេ ដោយអាចមើលតាម TV នៅឯផ្ទះបាន។ ដោយឡែកសម្រាប់អត្តពលិកមានសិទ្ធិប្រកួតនោះ ក៏មានតែអត្តពលិកដែលស្ថិតនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ ដែលបញ្ហាធ្វើឡើងដោយសារជប៉ុន បានរឹតបន្តឹងការធ្វើដំណើរជាសាធារណៈ។

បើតាមការឲ្យដឹងពី Japan Association of Athletics Federations (JAAF) នាថ្ងៃទី១៤ ខែកក្កដានេះ ការប្រកួតដណ្តើមមេដាយដែលមានអត្តពលិកជុំវិញពិលោកមកប្រជែងកម្មវិធីកម្រិតពិភពលោក Golden Grand Prix 2020 Tokyo គ្រោងធ្វើឡើងនាថ្ងៃទី១០ ខែឧសភាមកម្ល៉េះ ក្នុងការប្រកួតសាកល្បងត្រៀមព្រឹត្តិការណ៍ Olympic Games ហើយក៏ត្រូវបានសម្រេចយកកាលបរិច្ឆេទថ្មីនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះដែរ៕