(ក្រុងរ៉ូម)៖ ក្រុមបាល់ទាត់ Inter Milan បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Serie A ជាបណ្តោះអាសន្នវិញ បន្ទាប់ពីធ្វើការវាយបកឈ្នះក្រុមភ្ញៀវ Torino ក្នុងលទ្ធផល ៣-១ ក្នុងផ្ទះនារាត្រីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈព័ត៌មានពី Xinhua បានចេញផ្សាយថា កីឡាករចាំទីអន្តរជាតិ Samir Handanovic បានរបូតគ្រាប់បាល់បើកឆាកពីការស៊ុតរបស់ Andrea Belotti មុនពេលអ្នកចាំទីរបស់ខ្លួនបានរបូត ៣គ្រាប់វិញចាប់ពីដើមវគ្គទី២ មក ដើម្បីបញ្ចប់ការឈ្នះ ២ប្រកួតរបស់ Torino។

Ashley Young ដែលជាអតីតកីឡាករក្លិប Manchester United បានរកគ្រាប់តាមស្មើ ១-១ ឲ្យ Inter ត្រឹមចាប់ផ្តើម លេងវគ្គទី២ បាន ៤នាទី មុនពេលខ្សែការពារ Diego Godin រកបានគ្រាប់ទី២ ទៀតនៅនាទី៥១ និងគ្រាប់ទី៣ ដោយកីឡាករអាហ្សង់ទីន Lautaro Martinez នៅនាទី៦១ នៅពេលដែលខ្សែប្រយុទ្ធដូចគ្នា Romelu Lukaku អវត្តមានដោយសារបញ្ហារបួស។

ជ័យជម្នះនេះរួមជាមួយនឹងការចាញ់របស់ Lazio ក្រោមថ្មីជើងរបស់ Sassuolo ២-១ កាលពីរាត្រីថ្ងៃសៅរ៍ និងលទ្ធផលស្មើរបស់ Atalanta ២-២ ទល់នឹងក្រុមកំពូលតារាងសេះបង្កង់ Juventus បានធ្វើឲ្យក្រុមរបស់លោក Antonio Conte មានឱកាសឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ដោយមាន ៦៨ពិន្ទុ គ្រាដែល Torino មានតែ ៥ពិន្ទុប៉ុណ្ណោះនៅពីលើតំបន់កាត់ចោល ដែលនៅសល់ ៦ប្រកួតមុនបិទរដូវកាលដូចគ្នា៕