(នីយ៉ុង)៖ FIFA បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកីឡា (CAS) ដោយច្រានចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការហាមឃាត់អស់១ជីវិតទៅលេីអតីតប្រធានសហព័ន្ធបាល់ទាត់អាហ្វហ្គានីស្ថាន (AFF)។ នបេីយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។

លោក Keramuudin Karim ត្រូវបានហាមឃាត់មិនឲ្យធ្វេីសកម្មភាពទាក់ទងនឹងបាល់ទាត់អស់មួយជីវិតកាលពីខែមិថុនាហើយត្រូវបានពិន័យជាប្រាក់ចំនួន ១.០៧លានដុល្លារថែមទៀត បន្ទាប់ពីគណៈកម្មាធិការសីលធម៌របស់ FIFA បានរកឃើញថា គាត់មានកំហុសក្នុងការរំលោភតួនាទីរបស់គាត់ និងរំលោភបំពានផ្លូវភេទលើស្ត្រីភេទនៅចន្លោះឆ្នាំ២០១៣-១៨។

CAS កាលពីថ្ងៃអង្គារបានបញ្ជាក់ពីការសម្រេចចិត្តរបស់ FIFA និងបាននិយាយថា បទល្មើសរបស់លោក Karim បានរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន និងបានធ្វេីឲ្យខូចខាតដល់សតិអារម្មណ៍ និងកាយសម្បទារបស់កីឡាករវ័យក្មេងដែលបំផ្លាញអាជីព និងអាយុជីវិតរបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FIFA បានឲ្យថា FIFA សូមកោតសរសើរចំពោះភាពក្លាហានរបស់ជនរងគ្រោះទាំងនោះដែលស្ថិតក្នុងកាលៈទេសៈផ្ទាល់ខ្លួនដ៏គួរឲ្យខ្លាចនៅក្នុងប្រទេសកំណើតរបស់ពួកគេ ដែលបានចេញមុខ និងអនុញ្ញាតឲ្យមានយុត្តិធម៌។

FIFA ជឿជាក់ថា គំរូរបស់ពួកគេនឹងលើកទឹកចិត្តដល់ជនរងគ្រោះដទៃទៀត និងអ្នករស់រានមានជីវិតពីស្ថានភាពដ៏អាក្រក់បែបនេះ ដើម្បីរាយការណ៍ពួកគេនាពេលអនាគតដោយដឹងថា ពួកគេអាចពឹងផ្អែកលើការគាំទ្ររបស់ FIFA គ្រប់ពេលវេលា៕