(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានប្រកាសឱ្យដឹងនៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ថា ខ្លួននឹងធ្វើការហាមឃាត់ ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ ក្រុមហ៊ុន Huawei ទៅតាមការអំពាវនាវរបស់រដ្ឋភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
លោក Oliver Dowden រដ្ឋលេខាធិការវប្បធម៌នៃសហរដ្ឋអាមេរិកបានថ្លែងនៅក្នុងសភាថា ប្រតិបត្តិករបណ្ដាញទូរស័ព្ទចល័តនៅក្នុងប្រទេសនឹងត្រូវ បង្ខំ ចិត្តបញ្ឈប់រាល់ការបញ្ជាទិញឧបករណ៍ពីក្រុមហ៊ុន Huawei នៅត្រឹមចុងឆ្នាំនេះ។ ចំណែករាល់ការដកហូត ឬបញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា Huawei នឹងត្រួវធ្វើឡើងរហូតដល់ចុងឆ្នាំ២០២៧។
ការប្រកាសនេះ វាផ្ទុយស្រឡះពីសហរដ្ឋអាមេរិក ដោយកាលពីដើមខែមករា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកបានបិទការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Huawei រួមនឹងឧបករណ៍មួយចំនួន ដែលនាំឱ្យ Huawei ខាតបង់ចំណែកទីផ្សារប្រមាណជា ៣៥ភាគរយ គិតត្រឹមពេលនេះរហូតដល់ឆ្នាំ២០២៣៕