(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី៨ ជើងទី១ នៅថ្ងៃទី១៨-១៩ ខែកក្កដា ដោយមាន ១២ក្រុមចូលរួមដដែល។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ សូលទីឡូអង្គរ Vs គិរីវង់សុខសែនជ័យ
២៖ អាស៊ីអឺរ៉ុប យូណាយធីត Vs អង្គរថាយហ្គឺរ
៣៖ បឹងកេត Vs កងយោធពលខេមរភូមិន្ទ។
សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ យុវជនបាទី U18 Vs វិសាខា
២៖ អគ្គិសនីកម្ពុជា Vs ណាហ្គាវើលដ៏
៣៖ ភ្នំពេញក្រោន Vs នគរបាលជាតិ។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៨ នេះ ក្រុមភ្នំពេញក្រោន ដែលបានឈរនៅចំណាត់ថ្នាក់លេខ២ មាន ១៥ពិន្ទ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវនគរបាលជាតិ ដែលឈរបាតតារាង និងមិនមានពិន្ទុរាប់នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នាកីឡដ្ឋាន អ.អេស.អិន ម៉ោង ១៨៖០០នាទីល្ងាច៕