(ភ្នំពេញ)៖ ផ្សារទំនើប «ព្រីនស៍ស៊ុបភើម៉ាឃីត» ផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតដល់ ២០% រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ ខែកក្កដានេះ ដើម្បីអបអរសាទរគំរប់ខួប២ឆ្នាំរបស់ខ្លួន ដែលបង្ហាញវត្តមានក្នុងប្រទេសកម្ពុជា។
ព្រីនស៍ស៊ុបភើម៉ាឃីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនខ្នាតធំរបស់ចិនក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប នៅថ្ងៃទី១៧ និង១៨ ខែកក្កដានេះ បានប្រកាសលក់បញ្ចុះតម្លៃពិសេសរហូតដល់២០% គ្រប់មុខទំនិញទាំងអស់ ដែលមាននៅក្នុងផ្សារទំនើប រួមជាមួយប្រូម៉ូសិនដ៏ធំសំរាប់អតិថិជន ដែលបានគាំទ្រចំពោះរាល់ផលិតផលរបស់ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត កាលពីពេលកន្លងមក។
កម្មវិធីពិសេសៗដែលព្រីនស៍ស៊ុបភើម៉ាឃីត នឹងត្រូវផ្តល់ជូនរួមមាន ទី១៖ការចែកសន្លឹក Coupon សម្រាប់អតិថិជនគ្រប់ៗគ្នា ដោយគ្រាន់តែចូលហាង គឺអាចទទួលបានតែម្តង សម្រាប់ចំណាយគ្រប់១០ដុល្លារ គឺអាចចំណេញ១ដុល្លារវិញភ្លាមៗ (មិនអាចប្រើក្នុងថ្ងៃ១៧-១៨ កក្កដា ២០២០)។ ទី២៖ ការបញ្ចុះតម្លៃតាមមុខទំនិញ២០% គ្រប់មុនទំនិញទាំងអស់ដែលក្នុងផ្សារទំនើប ក្នុងរយៈពេល២ថៃ្ង (កុម្មង់តាម Page Facebook: Prince Supermarket ឫទំនាក់ទំនងលេខ០៨៨ ៥៩១ ៣៥៥៥ យើងក៏អាចទទួលបានការបញ្ចុះតម្លៃដែរ) (មិនអាចប្រើរួមនឹងការបញ្ចុះតម្លៃផ្សេងៗ)។
បញ្ជាក់៖ ការបញ្ចុះតម្លៃមិនរួមបញ្ចូលស្រាតម្លៃថ្លៃ និងបារី។
ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុនជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាង គឺសេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។
គួរបញ្ជាក់ថា វត្តមាន២ឆ្នាំរបស់ព្រីនស៍ស៊ីបភើម៉ាឃីតក្នុងប្រទេសកម្ពុជា ផ្សារទំនើបមួយនេះ អាចពង្រីកបាននូវវិសាលភាពរបស់ខ្លួនរហូតដល់ ៩ទីតាំង និងជាគោលដៅបន្ទាប់ក្រុមហ៊ុនព្រីនស៍ នឹងពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ក្នុងខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម៕