(ហ្ស៊ូរិច)៖ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) បានពង្រីកជម្រើសសម្រាប់ការប្រកួត ដើម្បីអនុញ្ញាតឲ្យប្តូរកីឡាករបានចំនួន ៥នាក់ក្នុងមួយក្រុមនៃរាល់ការប្រកួតរហូតដល់ឆ្នាំ២០២១។

តាមរយ:គេហទំព័រ LiveScore បានចេផ្សាយនៅថ្ងៃនេះថា អង្គភាពគ្រប់គ្រងបាល់ទាត់បានសម្រេចផ្តល់ការប្រកួតដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ នូវជម្រើសក្នុងការអនុញ្ញាតឲ្យប្តូរកីឡាករបាន ៥ នាក់រហូតដល់ខែឧសភាឆ្នាំក្រោយ ខណៈដែលលីគនៅជុំវិញពិភពលោកបានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីជំងឺ Covid-19។

ក្រុមប្រឹក្សាភិបាលបានធ្វើការពិនិត្យស៊ីជម្រៅ ដើម្បីកំណត់ថាតើត្រូវពង្រីកជម្រើសបន្ទាប់ពីមានមតិយោបល់ពីភាគីពាក់ព័ន្ធ និងការវាយតម្លៃអំពីផលប៉ះពាល់ដោយសារ Covid-19 ទៅលើប្រតិទិនប្រកួតប្រជែង។

ក្រុមប្រឹក្សាភិបាលបានធ្វេីសេចក្តីសម្រេចដេីម្បីពង្រីកវាទៅក្នុងការប្រកួតដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២១ និងការប្រកួតអន្តរជាតិដែលគ្រោងនឹងធ្វើនៅខែកក្កដា-សីហា ឆ្នាំ២០២១ ផងដែរ។

ជាមួយគ្នានោះ FIFA ក៏បានចេញសេចក្តីថ្លែងការណ៍ផងថា ហេតុផលសម្រាប់ការផ្តល់ជម្រើសនេះនៅតែមានសុពលភាពហើយសុខុមាលភាពរបស់កីឡាករ ទំនងជានឹងរងផលប៉ះពាល់ដោយសារតែការស្តារឡើងវិញ និងរយៈពេលខ្លីជាងធម្មតានៃអត្តពលិកនៅក្នុងការប្រកួត ដែលចាប់ផ្តើមនៅឆ្នាំ២០២០ អាចមានមុនពេលចាប់ផ្តើម។ រដូវកាលឆ្នាំ២០២០-២១ ទៀតផង។

ការចេញផ្សាយនេះ ក៏បានចង្អុលបង្ហាញអំពីកាលវិភាគប្រកួតដែលមានលក្ខណៈ Cup ដែលត្រូវបានកំណត់ថា ជាលក្ខណៈពិសេសនៃការប្រកួតប្រជែងធំៗ នៅរដូវកាលក្រោយ ដោយសារតែការចាប់ផ្តើមយឺតយ៉ាវ និងការប្រកួតអន្តរជាតិធំៗ ដែលរារាំងដល់ការបញ្ចប់នៃយុទ្ធនាការ ២០២០-២១។

ក្របខណ្ឌ Premier League, LaLiga, Bundesliga និង Serie A ត្រូវបានកំណត់ថា នឹងចាប់ផ្តើមនៅខែកញ្ញា និងបញ្ចប់នៅខែឧសភាជាមួយនឹងលីគទី១ ដែលនឹងចាប់ផ្តើមនៅខែសីហា ដែលជាករណីលើកលែងតែមួយគត់ក្នុងចំណោមលីគកំពូលទាំង៥ របស់អឺរ៉ុប។

ព្រឹត្តិការណ៍បាល់ទាត់ Euro ២០២០ ត្រូវពន្យារពេលដល់ឆ្នាំ២០២១ ដោយសារជំងឺរាតត្បាត ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនាដូចគ្នានឹងពាន Copa America ឆ្នាំ២០២១។ ការប្រកួតទាំងពីរគ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែកក្កដា៕