(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា ខ្លួនបានបន្ថែមមុខងារថ្មីៗជាច្រើនទៀត ចូលទៅក្នុងកម្មវិធី Gmail ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល ដែលមុខងារថ្មីៗទាំងនោះ នឹងជួយកាន់បន្ថែមការបើប្រាស់សេវាកម្ម ឬកម្មវិធីរបស់ក្រុមហ៊ុន Microsoft។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សម្រាប់អ្នកប្រើប្រាស់សេវាកម្ម ឬកម្មវិធី Gmail របស់ក្រុមហ៊ុន Google នៅពេលនេះគឺអាចធ្វើការកែ (Edit) ឯកសារ បាននៅលើកម្មវិធី Gmail តែម្ដង ដោយមិនចាំបាច់ពឹងផ្អែកទៅលើកកម្មវិធី ផ្សេងៗ ដើម្បីជួយឡើយ ពោលគឺមិនចាំបាច់ចាកចេញពីកម្មវិធី Gmail ដើម្បីធ្វើការកែឯកសារ។

តាមពិតទៅមុខងារថ្មីៗដែល Google បានដាក់ចូលទៅក្នុងកម្មវិធី Gmail នោះ ភាគច្រើនគឺជាបច្ចេកទេសរបស់ Microsoft ប៉ុន្តែ Google បានទាញយកលក្ខណៈពិសេសទាំងនោះបំប្លែងទៅជាមុខងារថ្មីសម្រាប់ប្រើផ្ទាល់ខ្លួន ដើម្បីឱ្យគេមើលឃើញថា Google បានខិតខំប្រឹងប្រែងដើម្បីចាកឆ្ងាយពី Microsoft ក្នុងការប្រើប្រាស់មុខងារ Office៕