(វ៉ាស៊ីនតោន)៖ សេតវិមានបានទុកពេលឱ្យការិយាល័យរដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្រេចចិត្តហាមឃាត់ ការប្រើប្រាស់កម្មវិធី TikTok នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ប៉ុន្មានថ្ងៃមុននេះការិយាល័យរដ្ឋបាលរបស់លោក ត្រាំ បានប្រកាសឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើលការហាមឃាត់កម្មវិធី TikTok ដោយគិតមកដល់ពេលនេះ មានរយៈពេលយូរគួរសម ដូច្នេះហើយទើបសេតវិមាន បានលើកឡើងថា ការពិរចាណាហាមហាត់គួរតែធ្វើឡើង ក្នុងរយៈពេល «សប្ដាហ៍» មិនមែនអួសបន្លាយពេលរហូតដល់ខែនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រោយពីរដ្ឋាភិបាលឥណ្ឌាប្រកាសបិទកម្មវិធី TikTok រួមនឹងកម្មវិធីផ្សេងៗមួយចំនួនទៀតជាផ្លូវរួចមក សហរដ្ឋអាមេរិក បានប្រកាសគ្រោងនឹងបិទកម្មវិធីនេះដូចគ្នា ហើយប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Amazon បានស្នើដល់បុគ្គលិករបស់ខ្លួនទាំងអស់លុបកម្មវិធី TikTok ចេញពី ទូរស័ព្ទរបស់ខ្លួន៕