(ភ្នំពេញ)៖ ជំងឺរាតត្បាតសកល COVID-19 បានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងការធ្វើដំណើររបស់និស្សិតកម្ពុជានិងសិស្សានុសិស្សដែលនឹងត្រូវបញ្ចប់ការសិក្សាឆ្នាំ ២០២០ ដែលមានគោលបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកនាបវេសនកាលថ្មីនេះ។ សាកលវិទ្យាល័យជាច្រើននៅអាមេរិកនឹងមិនអាចផ្តល់ការបង្រៀនដោយផ្ទាល់ក្នុងកំឡុងពេលរីករាតត្បាតនៃ COVID-19 បានឡើយ ស្របពេលដែលសិស្សានុសិស្សនៅកម្ពុជាបាន និងកំពុងទន្ទឹងរង់ចាំការប្រឡងថ្នាក់ជាតិយ៉ាងអន្ទះសារ។
ប៉ុន្តែចាប់ពីពេលនេះតទៅ វាលែងជាក្តីបារម្ភទៀតហើយសម្រាប់និស្សិតដែលចង់បានគុណភាពអប់រំខ្ពស់ស្របតាមប្រព័ន្ធអប់រំស្តង់ដាររបស់សហរដ្ឋអាមេរិក ដោយគ្រាន់តែសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នោះពួកគាត់នឹងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិកដោយផ្ទាល់តែម្តង និងចំណាយថវិកាសិក្សាតិចជាងការដែលត្រូវទៅសិក្សានៅសហរដ្ឋអាមេរិកពី ៥ ទៅ ៧ ដងឯណោះ។
AUPP ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ការអប់រំបែបអាមេរិក សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។ និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays State University) ដែលមានការទទួលស្គាល់ជាសកល។
ដោយមានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ AUPP និងសាកលវិទ្យាល័យជាដៃគូ និស្សិតដែលសិក្សានៅ AUPP ក៏អាចផ្ទេរការសិក្សាទៅសាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិកបានយ៉ាងងាយស្រួល និងចំណាយពេលតិច ពោលគឺនិស្សិតអាចផ្ទេរការសិក្សា ក្រោយពីបញ្ចប់ការសិក្សា ៤ឆមាសនៅ AUPP។ ក្នុងរយៈពេល៤ឆមាសនេះ និស្សិតនឹងបញ្ចប់កម្មវិធីសិក្សាចំណេះទូទៅ(General Education)ដែលជាស្នូលនៃជំនាញមូលដ្ឋាន។
និស្សិតត្រូវបានលើកទឹកចិត្តឱ្យគិតត្រិះរិះពិចារណា រៀននិងអនុវត្តជំនាញភាពជាអ្នកដឹកនាំ ហ្វឹកហាត់និយាយ និងសរសេរភាសាអង់គ្លេស វិភាគលម្អិតលើស្ថានភាពនានា សិក្សារៀនសូត្រ និងធ្វើការជាមួយនិស្សិតជនជាតិដទៃចម្រុះវប្បធម៌ និងបង្កើនជំនាញបច្ចេកទេស។
ទោះជាយ៉ាងណាក៏ដោយ និស្សិតភាគច្រើនយល់ថាវាល្អបំផុតសម្រាប់ពួកគេ ក្នុងការទាញយកអត្ថប្រយោជន៍ពីកម្មវិធីសញ្ញាបត្រទ្វេ ដែលតម្រូវឱ្យសិក្សារយៈពេល ៤ ឆ្នាំនៅសាកលវិទ្យាល័យ AUPP ហើយបន្ទាប់មក ពួកគេអាចពិចារណាលើការបន្តថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅបរទេស។
AUPP ផ្តល់មុខជំនាញធំៗចំនួន ៧ រួមមាន៖
១៖ បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច
២៖ បរិញ្ញាបត្រផ្នែកច្បាប់
៣៖ បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល
៤៖ បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា
៥៖ បរិញ្ញាបត្រផ្នែកគ្រប់គ្រង់វិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច
៦៖ បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម
៧៖ បរិញ្ញាបត្រផ្នែកកិច្ចការអន្តរជាតិ
ជាពិសេសទៅទៀតនោះ សម្រាប់បវេសនកាលថ្មីនេះ AUPP នឹងផ្តល់ជូនកាលបរិច្ឆេទចូលរៀនជាច្រើនដំណាក់កាលដើម្បីជួយសម្រួលដល់ការចុះឈ្មោះចូលរៀនរបស់សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ។
វគ្គសិក្សាថ្មីចាប់ផ្តើមទទួលពាក្យឱ្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ សម្រាប់វគ្គសិក្សាដំណាក់កាលទី១។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩០ ០២៣; អ៊ីមែល: [email protected] , គេហទំព័រ៖ www.aupp.edu.kh
អាសយដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ