(ភ្នំពេញ)៖ តារាចម្រៀងរ៉េប DJ Cake ត្រូវបានគេសង្កេតឃើញថា លោកឧស្សាហ៍នាំមិត្តភក្តិ និងមនុស្សពិសេសរបស់ខ្លួនចូលទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន «សុវណ្ណភូមិសែនសុខ» ខណៈដែលក្រោយពីបើកដំណើរការ ទីតាំងមួយនេះ បានក្លាយជាកន្លែង ពេញនិយមពីសំណាក់អតិថិជនទូទៅ។
DJ Cake បានថ្លែងទទួលស្គាល់ថា លោកពិតជាចូលចិត្តទៅទទួលទានអាហារនៅ ភោជនីយដ្ឋាន «សុវណ្ណភូមិសែនសុខ» នោះពិតមែន ព្រោះតែកន្លែងនោះ មានអាហាដ៏សម្បូរបែប ទាំងបែបខ្មែរ និងអាស៊ី ក្រោមស្នាដៃចុងភៅដ៏ចំណានៗ និងប្រកបដោយផាសុខភាព អនាម័យខ្ពស់ ដែលធ្លាប់មានប្រវត្តិជោគជ័យខ្លាំង លើវិស័យភោជនីយដ្ឋានជាង ២០ ឆ្នាំនៅប្រទេសកាណាដា។ លោកបន្តថា ភោជនីយដ្ឋាន «សុវណ្ណភូមិសែនសុខ» ស្ថិតនៅទីតាំងមួយដ៏ល្អ ខាងលិចផ្សារ Global ប្រមាណ៥០០ម៉ែត្រ នៅលើផ្លូវពីហ្គារ៉ាសសាំង PTT ឆ្ពោះទៅអគាររៀបមង្គលការ «ឌឹព្រីមៀសែនសុខ» ជិតផ្សារទំនើបអេអន២។
តារាចម្រៀងរូបនេះបន្តថា មូលហេតុដែលធ្វើឲ្យលោក ចូលចិត្តបង្ហាញខ្លួននាំមិត្តស្រី និងដៃគូការងារដូចជាកញ្ញា វីតា ជាដើម ទៅញ៉ាំអាហារនៅហាង «សុវណ្ណភូមិសែនសុខ» ដោយសារតែហាងនោះមានលក់ម្ហូបអាស៊ី ម្ហូបខ្មែរ ស៊ុប ដែលលោកពេញចិត្តជាងគេ គឺម្ហូបបែបខ្មែរ មានរសជាតិឈ្ងុយឆ្ងាញ់ អនាម័យល្អ គុណភាពខ្ពស់ និយាយជារួមគឺលោកពេញចិត្តមុខម្ហូបទាំងអស់តែម្ដង។ លោកថា ជាពិសេសហាងមានទទួល រៀបចំខួបកំណើត ជប់លៀង និងពិធីផ្សេងៗ ដោយសម្រាប់ភ្ញៀវដែលចំណាយចាប់ពី៣០០ដុល្លារឡើងទៅ នឹងមានការថែមជូនការតុបតែងយ៉ាងប្រណិត ជូនដល់កម្មវិធីនោះផងដែរ។
លោកបន្តថា ម្ចាស់ហាងដែលជាកូនខ្មែរកាណាដា ធ្លាប់មានប្រវត្តិជោគជ័យខ្លាំង លើវិស័យភោជនីយដ្ឋានជាង ២៤ឆ្នាំ នៅទីក្រុង Montreal ប្រទេសកាណាដា ពេលនេះបាន នឹងបង្ហាញមុខមាត់ថ្មីរបស់ខ្លួន លើទឹកដីប្រទេសកម្ពុជា ដោយពាំនាំមកនូវរូបមន្តនៃមុខម្ហូបថ្មីៗ ប្លែកៗជាច្រើនមកចែកជូនដល់អតិថិជនខ្មែរ និងបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា មានទាំងម្ហូបបែបអាស៊ី ខ្មែរ និងស៊ុប។
សូមបញ្ជាក់ថា តារាចម្រៀង DJ Cake ថ្មីៗនេះបានបញ្ចេញនូវបទចម្រៀងមួយបទ ទទួលបានការគាំទ្រខ្លាំងមិនធម្មតា ដោយនោះបានបញ្ចូលរសជាតិទាំងសម័យ និងបុរាណ ដែលជាទិដ្ឋភាពថ្មីមួយមិនធ្លាប់មានពីមុខមក។ នៅក្នុង MV បទចម្រៀងថ្មីនេះ ត្រូវបាន DJ Cake ប្រាប់ឲ្យដឹងថា លោកបានបញ្ចូលនូវឈុតឆាកប្លែកៗជាច្រើន ក្នុងនោះមានឈុតយក្សាវាយ ជាមួយនឹងជ្រូកប៉ាជេ ដែលមានរូបលោកជាអ្នកសម្ដែងផ្ទាល់ ខណៈដែលបទចម្រៀងត្រៀមនឹងចេញនេះ នឹងមិនធ្វើឲ្យទស្សនិកជន អ្នកទស្សនា ខកចិត្តនោះឡើយ៕