(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Real Madrid បានក្លាយជាម្ចាស់ជេីងឯក LaLiga រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយបន្តលងឈ្នះគូប្រជែង Villarreal នៅឯពហុកីឡដ្ឋាន Alfredo Di Stefano របស់ខ្លួនក្នុងលទ្ធផល ២-១ គ្រាដែលក្រុមការពារជេីងឯក FC Barcelona ចាញ់ Osasuna ២-១ ក្នុងដី មិនគួរឲ្យជឿ។
តាមរយ:ការចេញផ្សាយដោយ BBC បានឲ្យដឹងថា កីឡាករបារាំង Karim Benzema រកបាន ២គ្រាប់ម្នាក់ឯងតែម្តងនៅនាទី២៩ និងបានបន្ថែមគ្រាប់ទី២ ដ៏ចម្រូងចម្រាសពីបាល់ប៉េណាល់ទីនៅនាទី៧៧ ក្រោយតែ១នាទីផងដែរ ដែលខ្សែការពារ Sergio Ramos ប៉េណាល់ទីអត់ចូល និងរបូត១គ្រាប់វិញនៅនាទី៨៣ ពីសំណាក់ក្រុមភ្ញៀវ Villarreal។
អ្វីដ៏គួរឲ្យភ្ញាក់ផ្អេីលផងនោះ ក្រុមរបស់លោក Zinedine Zidane បានឈ្នះការប្រកួតទាំង១០លើករបស់ពួកគេ ចាប់តាំងពីបាល់ទាត់អេស្ប៉ាញចាប់ផ្តើមឡើងវិញកាលពីខែមិថុនា ក្រោយជមអឺ Covid-19។
Real Madrid បានធ្វេីការនាំមុខ ៧ពិន្ទុលើក្រុមលេខ២ Barcelona ត្រូវបានប្រកាសលេីកពានមុនបិទរដូវកាល ដោយនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា និងជាការឈ្នះពានលីគ LaLiga លេីកទី៣៤ផងដែរ ក្រោយខកខានចាប់ពីឆ្នាំ២០១៧ មក និងជាពានលីគលេីកទី២ ក្រោមការបង្វឹករបស់ Zidane ទៀតផង៕