(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ លោក ម៉ា ច័ន្ទបញ្ញា ម្ចាស់បទ «សង្សារចាស់» មួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញថា ប្រជាប្រិយភាពរបស់លោកហាក់ស្ទុះឡើងខ្លាំង គួរឲ្យកត់សម្គាល់ បើទោះបីជាក្នុងដំណាក់កាលជំងឺកូវីដ១៩ កំពុងតែរាតត្បាតក្ដី។ ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ត្រូវបានក្រុមហ៊ុនធំមួយជ្រើសរើស ឲ្យក្លាយជាតំណាងផលិតផលទឹកអនាម័យបុរសដំបូងគេ នៅក្នុងប្រទេសកម្ពុជា ខណៈដែលផលិតផលបែបនេះ គឺកន្លងមកមានតែសម្រាប់នារីតែប៉ុណ្ណោះ។

តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ហាក់មានអារម្មណ៍អឹមអៀនបន្តិច ពេល Fresh News Plus សួរនាំដល់បញ្ហានេះ ដោយលោកបានបញ្ជាក់ប្រាប់ថា តាំងពីលោកក្លាយជាតារាល្បីឈ្មោះមក លោកកម្រនឹងធ្វើបទបង្ហាញពីផលិតផលណាមួយណាស់ ព្រោះតែលោកមិនសូវមានជំនឿចិត្តលើគុណភាព និងត្រូវការភាពច្បាស់លាស់ ជាមួយដៃគូសហការ ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន SK SEVEN CO.,LTD បានសម្រេចជ្រើសរើសរូបលោកឲ្យក្លាយ ​ជាអ្នកតំណាងផលិតផលទឹកអនាម័យបុរស មួយប្រភេទ ឈ្មោះថា «MALIZIA UOMO» ជាផលិតផលមកពីប្រទេសអ៊ីតាលី ដោយរូបលោកបានសាកល្បង​ប្រើប្រាស់រួចមកហើយ ទើបលោកជឿជាក់ទៅលើគុណភាពរបស់ទឹកអនាម័យ Brand មួយនេះ ហើយរូបលោកផ្ទាល់ក៏ចង់ឲ្យបុរសទូទាំងប្រទេស ចាប់ផ្ដើមប្រើប្រាស់ជាមួយទឹកអនាម័យបុរសនេះដូចគ្នា ព្រោះវាពិតជាមានសារៈសំខាន់មែនទែន ចំពោះសុខភាពបន្ដពូជ។

ម៉ា ច័ន្ទបញ្ញា ប្រាប់បន្តទៀតថា ជាការពិតបុរសយើងមិនត្រូវមានការខ្មាសអៀននោះទេ ស្រ្តីមានទឹកអនាម័យស្រ្តី រីឯបុរសក៏ត្រូវមានទឹកអនាម័យបុរសដែរ ដើម្បីជំនួសកុំឲ្យបុរសប្រើសាប៊ូ ហើយផលិតផលនេះ គឺទើបតែមានវត្តមានលើកដំបូង នៅក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន SK SEVEN CO.,LTD។

ទោះបីជាការងារសិល្បៈមានភាពមមាញឹកយ៉ាងណា លោក ម៉ា ច័ន្ទបញ្ញា ក៏តែងតែគិតគូរថែទាំងសុខភាពរាងកាយរបស់លោក ឲ្យល្អប្រសើរជានិច្ចផងដែរ ដោយរូបលោកតែងតែ ដាក់ផលិតផលទឹកអនាម័យបុរស «Malizia Uomo» តាមខ្លួនជានិច្ច ពេលធ្វើដំណើរទៅបំពេញការងារ ទោះជិត ឬឆ្ងាយ។ ផលិតផលនេះអាចជួយការពារមេរោគ និងបាក់តេរីផ្សេងៗ ចេញពីប្រដាប់ភេទបុរសយ៉ាងមានប្រសិទ្ធភាព រាល់ពេលយើងលាងសម្អាត និងប្រើប្រាស់ម្ដងៗ។

សូមបញ្ជាក់ថា លោក ម៉ា ច័ន្ទបញ្ញា ត្រូវបានគេស្គាល់ថា លោកគឺជាតារាចម្រៀងឯករាជ្យមួយរូប ពុំបានជ្រកនៅក្នុងផលិតកម្មណាមួយឡើយ។ ជារឿយៗលោកតែងតែចេញនូវបទចម្រៀង Original song ដើម្បីបំពេរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ និងអ្នកគាំទ្រជាហូរហែ៕

សូមចុចLinkខាងក្រោមនេះដើម្បីទស្សនាវិដេអូ ៖

https://www.facebook.com/760745523943935/posts/3391133087571819/?vh=e&d=n