(បាងកក)៖ សហព័ន្ធបាល់ទះអាស៊ាន (AVC) នៅថ្ងៃព្រសហ្បត្តិ៍ បានសម្រេចលុបចោល នូវគ្រប់ការប្រកួតបាល់ទះលំដាប់កំពូលទាំងអស់ នៅក្នុងឆ្នាំ២០២០នេះ ហើយបានពន្យាពេល ព្រឹត្តិការណ៍ប្រកួតបាល់ទះ Underage Championships របស់ខ្លួន រហូតដល់ឆ្នាំក្រោយ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែកក្កដានេះ។

AVC បានឲ្យដឹងតាមគេហទំព័រខ្លួនថា ការសម្រេចចិត្តនេះ បានធ្វើឡើង ដោយសារតែមានបញ្ហាលំបាកយ៉ាងខ្លាំង ក្នុងការប្រារព្ធនូវ ព្រឹត្តិការណ៍លំដាប់អន្តរជាតិឡើង ដោយសារតែការដាក់កំហិត លើជើងហោះហើរអន្តរជាតិ និងវិធានការដាក់នៅដាច់ដោយឡែកពីគេ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរ៉ុស COVID-19៕