(ប៊ែកឡាំង)៖ កីឡាករខ្សែបម្រើស្លាបអាល្លឺម៉ង់ Andre Schurrle នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា បានប្រកាសចូលនិវត្តន៍របស់គាត់ ដែលមានអាយុត្រឹមតែ ២៩ឆ្នាំ ខណៈដែលម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៤ ជាមួយក្រុមជម្រេីសជាតិអាល្លឺម៉ង់ ញាំញីទៅដោយបញ្ហារបួសនោះ។

តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា កាលពីថ្ងៃពុធ ក្លិបអាល្លឺម៉ង់ Borussia Dortmund បានលុបចោលកិច្ចសន្យារបស់អតីតកីឡាករក្លិប Chelsea ដោយមានការព្រមព្រៀងគ្នាដោយនៅសល់ ១ឆ្នាំទៀត អស់សុពលភាព ដេីម្បីដំណើរការ ហេីយ Schurrle បាននិយាយថា ការសម្រេចចិត្តចូលនិវត្តន៍នេះ មានភាពចាស់ទុំយូរណាស់មកហើយនៅក្នុងចិត្តរបស់គេ។

Schurrle បានប្រាប់ទស្សនាវដ្តី Der Spiegel ថា អ្នកត្រូវតែដើរតួនាទីជាក់លាក់ ដើម្បីរស់នៅក្នុងជំនួញ បើមិនដូច្នេះទេ អ្នកនឹងបាត់បង់ការងារ ហើយនឹងមិនទទួលបានការងារមួយផ្សេងទៀតដែរ។

លោកបានបន្ថែមទៀតថា មានតែការសម្តែងនៅលើទីលានប៉ុណ្ណោះ។ ភាពងាយរងគ្រោះនិងភាពទន់ខ្សោយមិនគួរមានទេនៅពេលណាមួយ។ ខ្ញុំមិនត្រូវការការអបអរសាទរទៀតទេ។

គួររំលឹកផងថា Schurrle បានចូលលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៤ ដែលខ្សែប្រយុទ្ធ Mario Goetze ជាអ្នករកបានគ្រាប់បាល់ ដើម្បីដណ្តើមបានជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងនាទីបន្ថែម ១៥នាទី២ដង។

Schurrle បាននិយាយថា ប្រេស៊ីលឆ្នាំ ២០១៤ គឺជាពេលវេលាដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ ហើយបានមើលឃើញថាបាននៅជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ជាទីជម្រកសុវត្ថិភាព៕