(ម៉ាឌ្រីដ)៖ លោក Florentino Perez ប្រធានក្លិបអាជីព Real Madrid បាននិយាយនៅថ្ងៃសុក្រថា ការឈ្នះពានរង្វាន់ចុងក្រោយរបស់ក្រុម Real Madrid គឺជាការលំបាកបំផុតក្នុងការឈ្នះពាន LaLiga ចំនួន ៣៤លើករបស់ពួកគេខណៈដែលវាស្របពេលនឹងការរីករាលដាលនៃជំងឺ Covid-19។

ជាធម្មតា ការអបអរសាទរពានរង្វាន់ដែលឈ្នះ ជាមួយនឹងការដង្ហែរនៅមុខអ្នកគាំទ្ររាប់ម៉ឺននាក់នៅក្នុងរដ្ឋធានីអេស្ប៉ាញ ប៉ុន្តែនៅខណ:ពេលនេះវាបានប្រែក្លាយនៅឲ្យឆ្ងាយពីកណ្តាលទីក្រុង ដើម្បីការពារការប្រមូលផ្តុំដ៏ធំមួយដែលអាចប្រថុយនឹង Covid-19 ទៅវិញ។

ផ្ទុយទៅវិញ ពួកគេបានធ្វើពិធីតូចមួយជាមួយកីឡាករ និងថ្នាក់ដឹកនាំនៅឯទីលាន Valdebebas របស់ពួកគេកាលពីថ្ងៃសុក្រ ក្រោយឈ្នះពាន ១ថ្ងៃមុនជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Villarreal ដែលជាជ័យជម្នះជាលើកទី១០ របស់ពួកគេផងដែរនចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើម។

លោក Perez បាននិយាយប្រាប់ Channel News Asia ថា អ្នកគាំទ្រម៉ាឌ្រីដមានអារម្មណ៍ល្អជាងកីឡាកររបស់យើង។ នេះជាលីគដ៏ស្វិតស្វាញបំផុតដែលមិនធ្លាប់មាន ប៉ុន្តែកីឡាករ និងគ្រូបង្វឹកទាំងនេះគឺជាគំរូពិត។ វាជាពានរង្វាន់លីគពិសេសនៅក្នុងគ្រាលំបាកទាំងនេះ។

ពានរង្វាន់នេះគឺស្ថិតនៅក្នុងការចងចាំរបស់អ្នកដែលបានរងគ្រោះក្នុងពេលមានជំងឺរាតត្បាត។ មនុស្សជាច្រើនបានចាកចេញពីយើងរួមទាំងមនុស្សដែលមានសារៈសំខាន់នៅក្នុងក្លឹបនេះ។ វាជាពានរង្វាន់លីគដែលតំណាងឲ្យការប្រកួតប្រជែង នឹងភាពមិនអនុគ្រោះ។

ជាមួយគ្នានោះ ប្រធានក្រុម កីឡាករ Sergio Ramos បានថ្លែងថា វាជាថ្ងៃដែលយើងត្រូវចងចាំអ្នករាល់គ្នាដែលបានរងទុក្ខនៅក្នុងរយៈពេលនេះ។ ខ្ញុំសង្ឃឹមថា ចំណងដៃនេះ អាចជួយបានខ្លះ យើងក៏បង្ហាញការដឹងគុណរបស់យើង ចំពោះអ្នករាល់គ្នាដែលបានធ្វេីឲ្យប្រាកដថា បាល់ទាត់បានត្រឡប់មកវិញ៕