(បរទេស)៖ តារាសម្តែងដ៏មានប្រជាប្រិយភាពក្នុងប្រទេសជប៉ុន លោក Haruma Miura បានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោក ក្នុងទីក្រុង Tokyo នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Japan times news នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
យោងតាមការស៉ើបអង្កេត បានឲ្យដឹងថា តារាប្រុសវ័យ៣០ឆ្នាំរូបនេះ បានប្រទះឃើញដេកទាំងមិនដឹងខ្លួន ក្នុងផ្ទះរបស់លោក នៅតំបន់ Minato Ward នៅរសៀលថ្ងៃសៅរ៍។ ក្រោយមកលោកត្រូវាបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាម ហើយក៏មានដំណឹងថាបានស្លាប់បាត់បង់ជីវិតតែម្តង។
សម្រាប់មូលហេតុពិតប្រាកដនៃការស្លាប់របស់តារាប្រុស Haruman Miura កំពុងស្ថិតក្នុងការស៉ើបសង្កេតបន្ត តែយ៉ាងណា មូលហេតុបឋមត្រូវបានគេរាយការណ៍ថា អាចបណ្តាលមកពីការធ្វើអត្តឃាត។
គួរជម្រាបថា តារាប្រុស Miura ត្រូវបានគេដឹងថា ចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ តាមរយៈចូលសម្តែងក្នុងរឿង «Agri» អត់សូវប្រាកដ។ ក្រោយមក លោកក៏មានភាពលេចធ្លោរខ្លាំងក្នុងការសម្តែងភាពយន្តជាច្រើន ដូចជារឿង «Koizora» ឆ្នាំ២០០៧ និងរឿង «Kimi Ni Todoke» ឆ្នាំ២០០១៕