(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លេីងធំ Arsenal បានឡេីងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អង់គ្លេស FA Cup ក្រោយទម្លាក់គូប្រជែងដែលជាក្រុមការពារតំណែងជេីងឯក Manchester City ក្នុងលទ្ធផល ២-០ នៅរាត្រីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា !ឆ្នាំ២០២០។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

អ្នកចាត់ការទូទៅ Mikel Arteta ដែលបានលាឈប់ពីតួនាទីជាជំនួយការគ្រូបង្វឹករបស់ Man City ដើម្បីបន្តតំណែងលោក Unai Emery នៅ Arsenal កាលពីខែធ្នូ ឆ្នាំមុនពេលនេះមានឱកាសកត់សំគាល់រដូវកាលដំបូងរបស់គាត់ដោយត្រូវតតាំងទល់នឹងតោខៀវ Chelsea ឬ Manchester United នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១ ខែសីហា ដេីម្បីដណ្តេីមពាន FA Cup បន្ទាប់ពីក្រុមទាំងពីរប្រកួតគ្នាយប់នេះ។

កីឡាករអន្តរជាតិកាបុង Pierre-Emerick Aubameyang ដែលជាខ្សែប្រយុទ្ធលំដាប់ពិភពលោករបស់ Arsenal មានក្តីប្រាថ្នាយ៉ាងខ្លាំងក្នុងការទទួលបានកិច្ចសន្យារយៈពេលវែងថ្មីទៀត បន្ទាប់ពីរូបគេរកបាន ២គ្រាប់ម្នាក់ឯងនៅនាទី១៩ និងនាទី៧១ នៅកីឡដ្ឋាន Wembley។

City បានគ្រប់គ្រងលើការកាន់កាប់ការប្រកួតស្ទេីរទាំងស្រុងក្នុងវគ្គទី២ នោះ នៅតែមិនអាចរកគ្រាប់តាមស្មេីដដែល ក្រៅពីរបូតគ្រាប់ទី២ ទៀតនៅនាទីចុងម៉ោង៕