(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ សម្រាប់សប្ដាហ៍ថ្មី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ រួមមាន៖
ទី១៖ បើចង់ធ្វើកិច្ចការធំ ត្រូវទ្រាំចំពោះអ្វីដែលអ្នកដទៃមិនអាចទ្រាំបាន (ឆាវ ឆាវ)។
ទី២៖ អ្វីដែលអាចទ្រាំបាន ត្រូវតែទ្រាំ អ្វីដែលមិនអាចទ្រាំបាន ក៏ត្រូវតែទ្រាំ (ប៉ាវ ចិន)។
ទី៣៖ យើងអាចកើតទុក្ខសោកបាន តែកុំឱ្យចិត្តរបស់យើងធ្លាក់ក្រោមអំណាចទុក្ខសោកនោះ (ខុង ជឺ)។
ទី៤៖ ការយកឈ្នះឧបសគ្គរហូតដល់បានស្ទាត់ជំនាញ នោះហើយគឺជាឱកាសឱ្យអ្នកឈានទៅរកជោគជ័យ (វីនស្តុន ឆឺតឈីល)។
ទី៥៖ គ្មានមួយវិនាទីណា ដែលបងមិននឹករំឭកដល់អូនឡើយ (ប្រយោគស្នេហាដែលព្រះចៅណាប៉ូឡេអុងសរសេរផ្ញើទៅមហេសីរបស់ទ្រង់)៕