(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាសាកលវិទ្យាល័យលំដាប់កំពូល ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យនិស្សិត ទទួលបានការអប់រំបែបអាមេរិក និងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញពី AUPP ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិកនិងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។
AUPP ពិតជាមានមោទនភាពណាស់ដែលបានរៀបចំបង្កើតមហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្មនិងបច្ចេកវិទ្យាឌីជីថលនេះឡើង ដើម្បីរៀបចំនិស្សិតសម្រាប់ឧស្សាហកម្ម ៤.០ រួមមានការស្វែងយល់ស៊ីជម្រៅអំពីវិធីដោះស្រាយជាមួយបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញទុននានាក្នុងវិស័យព័ត៌មាននិងគមនាគមន៍ ក៏ដូចជាការកែលម្អបរិយាកាសរស់នៅរបស់យើងនាពេលអនាគត ជាមួយនឹងការច្នៃប្រឌិតថ្មីៗ និងការគិតពិចារណាយ៉ាងល្អិតល្អន់។
មុខជំនាញធំៗនៃមហាវិទ្យាល័យនេះ រួមមានបរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល និងបរិញ្ញាបត្រសិល្បៈផ្នែកស្ថាបត្យកម្ម។
ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើមដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សឆ្នើមទាំងអស់ដែលនឹងប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ក្នុងនោះ AUPP ផ្តល់អាហារូបករណ៍ ១៥ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា ១៥ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល និង១០កន្លែងទៀតសម្រាប់ថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម។
លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP មានប្រសាសន៍ថា «ការផ្តល់ឱកាសអាហាររូបករណ៍នេះ ជាការបើកច្រកឱ្យសិស្សឆ្នើម ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំមួយដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ»។
លើសពីនេះទៅទៀត សាកលវិទ្យាល័យ AUPP ក៏មានការផ្តល់អាហារូបករណ៍រហូតដល់ ៥០ភាគរយ ជាច្រើនកន្លែងសម្រាប់មុខជំនាញធំៗទាំង ៧ របស់សាកលវិទ្យាល័យ ដល់សិស្សានុសិស្សដែលទទួលបាន និទ្ទេស A ឬ និទ្ទេស B ពីការប្រលងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ឬពីការប្រលងយកអាហារូបករណ៍ដែលរៀបចំដោយ AUPP។
AUPP ផ្តល់មុខជំនាញធំៗចំនួន ៧ រួមមាន៖
១. បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច
២. បរិញ្ញាបត្រផ្នែកច្បាប់
៣. បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល
៤. បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា
៥. បរិញ្ញាបត្រផ្នែកគ្រប់គ្រង់វិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច
៦. បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម
៧. បរិញ្ញាបត្រផ្នែកកិច្ចការអន្តរជាតិ
AUPP ក៏មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច។
ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ និងទទួលពាក្យអាហារូបករណ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០២០។ សម្រាប់ព័ត៌មានបន្ថែម សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងការទទួលអាហារូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ការិយាល័យផ្តល់ព័ត៌មានរបស់សាកលវិទ្យាល័យ AUPP តាមរយៈទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០៩៣-៩៩០-០២៣ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh ។
អាសយដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ