(ប៊ុយដាប៊ែស)៖ ការប្រកួតប្រណាំងរថយន្ត Formula 1 Hungarian Grand Prix 2020 បានធ្លាក់ទៅលើដៃកីឡាករ Lewis Hamilton ដែលស្ថិតក្នុងក្រុមរថយន្ត Mercedes ខណៈមិត្តរួមក្រុម Valtteri Bottas បានត្រឹមឈរលេខ៣ ក្នុងតារាងចំណាត់ថ្នាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ការប្រណាំងត្រូវបានបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៃព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រិត Formula 1 Championship ក្នុងនោះកីឡាករ Lewis Hamilton ដែលបើកឲ្យក្រុមរថយន្ត Mercedes បានក្លាយជាម្ចាស់ជើងឯក ដែលជាការបង្កើតកំណត់ត្រា ៨លើកក្នុងអាជីព។ នៅក្នុងការប្រកួតនោះដែរ មិត្តរួមក្រុម Bottas បានឈរលេខរៀងទី៣ ដែលមានកីឡាករ Max Verstappen បើកឲ្យក្រុមប្រណាំង Red Bull ឈរលេខ២ នៅវត្តផ្តាច់ព្រ័ត្រ។
បុរសវ័យ ៣៥ឆ្នាំ សញ្ជាតិអង់គ្លេស Hamilton ក៏កំពុងកាន់កំណត់ត្រាជើងឯក ៨៦លើកនៃការប្រកួតកម្រិតពិភពលោក ក្នុងចំណោមការប្រកួត ៩០ទីតាំង និងជាម្ចាស់ជើងឯក ៦សម័យកាលកម្រិត World Champions ដែលកំពុងតាមពីក្រោយលោក Michael Schumacher ដែលឈ្នះបាន ៧សម័យកាលនៃការឈ្នះជើងឯកបាន ៩១លើក ត្រឹមតែ ៦៨ទីតាំងផ្សេងគ្នា៕