(ប៉ារីស)៖ Messi, Ronaldo, Neymar, Lewandowski និង Ramos បានកំពុងនាំមុខគេក្នុងបញ្ជីឈ្មោះកីឡាករសំខាន់ៗទាំង ១០នាក់ដែលទទួលបានពានរង្វាន់ស្បែកជើងមាស (golden foot) ប្រចាំឆ្នាំ២០២០ នេះ។ នេះបេីយោងតាមការចេញផ្សាយដោយ All Football នៅថ្ងៃនេះ។
ស្បែកជើងមាស គឺជាពានរង្វាន់ឯកត្តជនក្នុងបាល់ទាត់អន្តរជាតិ ដែលត្រូវបានផ្តល់ជូនដល់កីឡាករដែលលេចធ្លោចំពោះសមិទ្ធផលរបស់ពួកគេ (ទាំងបុគ្គល និងក្រុមកីឡាករ) និងសម្រាប់បុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។
ពានរង្វាន់នេះត្រូវបានផ្តល់ជូនតែកីឡាករសកម្ម ដែលមានអាយុយ៉ាងតិច ២៨ឆ្នាំហើយអាចឈ្នះបានតែម្តងប៉ុណ្ណោះ ដែលត្រូវបានបង្កេីតឡេីងដំបូងក្នុងឆ្នាំ២០០៣ មក ដែលរួមមាន៖
ឆ្នាំ២០០៣ ឈ្នះដោយកីឡាករ Roberto Baggio (អ៉ីតាលី, Brescia)
ឆ្នាំ២០០៤ ឈ្នះដោយកីឡាករ Pavel Nedvěd (សាធារណរដ្ឋឆែក, Juventus)
ឆ្នាំ២០០៥ ឈ្នះដោយកីឡាករ Andriy Shevchenko (អ៊ុយក្រែន, AC Milan)
ឆ្នាំ២០០៦ ឈ្នះដោយកីឡាករ Ronaldo (ប្រេស៊ីល, Real Madrid)
ឆ្នាំ២០០៧ ឈ្នះដោយកីឡាករ Alessandro Del Piero (អ៊ីតាលី, Juventus)
ឆ្នាំ២០០៨ ឈ្នះដោយកីឡាករ Roberto Carlos (ប្រេស៊ីល, Fenerbahçe)
ឆ្នាំ២០០៩ ឈ្នះដោយកីឡាករ Ronaldinho (ប្រេស៊ីល, AC Milan)
ឆ្នាំ២០១០ ឈ្នះដោយកីឡាករ Francesco Totti, Roma)
Ryan Giggs ឈ្នះនៅឆ្នាំ២០១១ (វេលស៍, Manchester United)
Zlatan Ibrahimović ឈ្នះនៅឆ្នាំ២០១២ (ស៊ុយអែត, PSG)
ឆ្នាំ២០១៣ ឈ្នះដោយកីឡាករ Didier Drogba (កូតឌីវ័រ, Galatasaray)
ឆ្នាំ២០១៤ ឈ្នះដោយកីឡាករ Andrés Iniesta (អេស្ប៉ាញ, FC Barcelona)
ឆ្នាំ២០១៥ ឈ្នះដោយកីឡាករ Samuel Eto’O (កាមេរូន, Antalyaspor)
ឆ្នាំ២០១៦ ឈ្នះដោយកីឡាករ Gianluigi Buffon (អ៊ីតាលី, Juventus)
ឆ្នាំ២០១៧ ឈ្នះដោយកីឡាករ Iker Casillas (អេស្ប៉ាញ, FC Porto)
ឆ្នាំ២០១៨ ឈ្នះដោយកីឡាករ Edinson Cavani (អ៊ុយរូហ្គាយ, PSG)
ឆ្នាំ២០១៩ ឈ្នះដោយកីឡាករ Luka Modric (ក្រូអាស៊ី, ក្លិប Real Madrid)៕