(ប៉ារីស)៖ ទស្សនាវដ្តីបាល់ទាត់បារាំងបានបញ្ជាក់ថា នឹងមិនមានរង្វាន់ Ballon d’Or ទេនៅឆ្នាំ២០២០ ដោយសាតែជំងឺ Covid-19។ នេះបើយោងតាមការចេញផ្សាយដោយ all football នៅថ្ងៃនេះ។
វាក៏ជាឆ្នាំដំបូងចាប់តាំងពីឆ្នាំ១៩៥៦ មកដែលទស្សនាវដ្តីបាល់ទាត់បារាំង នឹងមិនប្រគល់ពានរង្វាន់បុគ្គល ដែលមានកិត្យានុភាពជាងគេប្រចាំឆ្នាំបែបនេះ។
កាលពីឆ្នាំមុន Lionel Messi បានឈ្នះពានរង្វាន់ Ballon ជាលើកទី៦ មកពីក្លិបអេស្ប៉ាញ FC Barcelona។ មានតែ Luka Modric ប៉ុណ្ណោះ ដែលបានបំបែកកំណត់ត្រាក្នុងរយៈពេល ១២ឆ្នាំមកនេះដែលឈ្នះតែ Messi និង Ronaldo នៅពេលរូបគេឈ្នះក្នុងឆ្នាំ២០១៨។
Ligue 1 របស់បារាំង គឺជាផ្នែកដែលមានភាពលេចធ្លោជាងគេនៅក្នុងទ្វីបអឺរ៉ុប ដើម្បីលុបចោលយុទ្ធនាការដែលនៅសេសសល់របស់ខ្លួន ដោយសារជំងឺឆ្លងដោយសារវីរុស Covid-19 ដែលក្នុងនោះមានក្របខណ្ឌ Premier League, Serie A និង La Liga ដែលកំពុងដំណើរការឡើងវិញបន្ទាប់ពីសម្រាក ៣ខែជាងនោះ។
អតុល្យភាពនេះ បានជំរុញឲ្យបាល់ទាត់បារាំងពន្យារពេលពានរង្វាន់នៅឆ្នាំនេះ ដោយនិពន្ធនាយក Pascal Ferre បាននិយាយថា រឿងនេះមិនអាច - និងមិនគួរត្រូវបានគេចាត់ទុកជារឿងធម្មតាទេ។
ពានឯកត្តជន Ballon d’Or នឹងត្រូវប្រគល់ជូនកីឡាករបាល់ទាត់ជាថ្មីម្តងទៀតនៅឆ្នាំ ២០២១ ដើម្បីទទួលបាននូវសុភមង្គលដែលមាននៅជុំវិញពិធី ដូចដែលយើងបានជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕