(បូលីវី)៖ ប្រធានសហព័ន្ធបាល់ទាត់បូលីវី (FBF) លោក Cesar Salinas បានស្លាប់បាត់បង់ជីវិតហើយ នៅថ្ងៃអាទិត្យ ក្នុងវ័យ៥៨ឆ្នាំ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២០ ខែកក្កដានេះ។
មិនមានព័ត៌មានលម្អិតណាមួយ ត្រូវបានផ្តល់ឲ្យនោះទេ ពាក់ព័ន្ធនឹងការស្លាប់របស់លោក។ ប៉ុន្តែយ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា លោកត្រូវបានគេដាក់ ឲ្យស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាប់ កាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីត្រូវបានគេរកឃើញថា បានឆ្លងវីរ៉ុស COVID-19។
ក្លិបបាល់ទាត់លំដាប់កំពូលរបស់បូលីវី The Strongest បានប្រាប់ឲ្យដឹងថា លោក Salinas និងភរិយារបស់លោក, Ines Quispe, ត្រូវបានគេរកឃើញវិជ្ជមាន នៃវីរ៉ុសឆ្លងជាសកលមួយនេះ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ បូលីវី មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៥៩,៥៨២ករណី ក្នុងនោះ១៨,៥៥៣ករណីបានជាសះស្បើយ និង២,១៥១ករណីបានស្លាប់៕