(គូឡាឡាំពួរ)៖ វិញ្ញាសា Mobile Legends Bang Bang ដែលជាកីឡាអេឡិចត្រូនិចដ៏ល្អនៅប្រទេសម៉ាឡេស៊ី បានប្រកាសគម្រោងថ្មី Project NEXT ជាផ្លូវការហើយ ដែលជាគម្រោងដ៏ធំប្រចាំឆ្នាំកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីផ្ដល់ភាពងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកគាំទ្រទូទាំងពិភពលោក ដែលនិយមគាំទ្រវិស័យកីឡានេះ។

ការរៀបចំនេះគឺដើម្បីធ្វើឲ្យមានលក្ខណៈពិសេសបន្ថែមទៀតសម្រាប់ Heroes តាមរយៈការបង្កើតសមត្ថភាពជាស៊េរី ពិសេសតួអង្គ Miya ដែលដើរតួនាទីយ៉ាងសំខាន់ក្នុង Mobile Legends: Bang Bang។ លើសពីនេះ ក្រុមការងារក៏បានកែប្រែចំណុចតូចៗជាច្រើនអំពី Skills របស់ Alucard ដើម្បីជំរុញការប្រកួតឲ្យកាន់តែងាយស្រួលទៀតផង។

គម្រោង Project NEXT ត្រូវបានគេរំពឹងថា នឹងក្លាយជាគម្រោងយូរអង្វែង ដែលមានគោលបំណងផ្តល់ឲ្យអ្នកកំសាន្តទទួលបានបទពិសោធន៍ថ្មីៗ តាមរយៈការកែសម្រួល Heroes រូបរាង សំឡេង និងព្រមទាំងទស្សនៈជាសកល។ Mobile Legends: Bang Bang មានគោលដៅឥតងាករេទេ ក្នុងការស្វះស្វែងរកទាំងគុណភាព និងបទពិសោធន៍កាន់តែអស្ចារ្យ សម្រាប់ប្រភេទកីឡាអេឡិចត្រូនិចមួយនេះ។

ក្នុងនាមជាប្រភេទកីឡាអេឡិចត្រូនិក ដែលទទួលបានការពេញនិយមខ្លាំង វិញ្ញាសា Mobile Legends: Bang Bang បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ បង្កើនប្រសិទ្ធភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងមតិស្ថាបនារបស់អ្នកលេង ជាក់ស្ដែងវាសមណាស់ចំពោះគម្រោង Project NEXT ដែលជាគម្រោងដ៏មានតម្លៃ ហើយមានអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំគម្រោងថ្មីសន្លាងនេះ៕