(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី៩ ជើងទី១ នៅថ្ងៃទី២៥-២៦ ខែកក្កដា ដោយមាន ១២ក្រុមចូលរួមដដែល។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ ព្រះខ័នរាជស្វាយរៀង Vs អង្គរថាយហ្គឺរ
២៖ កងយោធពលខេមរភូមិន្ទ Vs សូលទីឡូអង្គរ
៣៖ វិសាខា Vs អាស៊ីអឺរ៉ុប យូណាយធីត។
សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ អគ្គិសនីកម្ពុជា Vs នគរបាលជាតិ
២៖ បឹងកេត Vs ភ្នំពេញក្រោន
៣៖ ណាហ្គាវើលដ៏ Vs យុវជនបាទី U18។
សូមបញ្ជក់ផងដែរថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៩នេះ មានគូពិសេសៗត្រូវប៉ះគ្នា រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ១ មាន១៩ពិន្ទុ នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវអង្គរថាយហ្គឺរ ដែលឈេរនៅចំណាត់ថ្នាក់លេខ៦ និងមាន ១៥ពិន្ទុនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដាក្នុងកីឡដ្ឋានខេត្តស្វាយរៀង នាម៉ោង ១៨៖០០នាទីល្ងាច៕