(តូរីន)៖ ក្រុមបាល់ទាត់សេះបង្កង់ Juventus ត្រូវការតែ ៤ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៤ប្រកួតដែលនៅសល់ ដើម្បីលើកពាន Serie A រដូវកាលឆ្នាំ២០១៩-២០២០ នេះ បន្ទាប់ពីផ្តួល Lazio ក្នុងលទ្ធផល ២-១ បញ្ចប់សប្តាហ៍ទី៣៤ នារាត្រីថ្ងៃចន្ទ ទី២០ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
៣ពិន្ទុបន្ថែមក្នុងដីនេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើង Juventus ប្រកៀកទៅនឹងការឈ្នះពាន Serie A ជាលើកទី៩ ជាប់ៗគ្នា ស្របពេលបានកំពុងនាំមុខកំពូលតារាងដាច់ចំនួន ៨ពិន្ទុក្នុងចំណោម ៨០ពិន្ទុសរុប គ្រាដែលក្រុមលេខ២ Inter Milan ដែលមានតែ ៧២ពិន្ទុនោះ។
ក្នុងការប្រកួតបញ្ចប់សប្តាហ៍ទី៣៤ ជើងទី២ យប់មិញនេះដែរ ក្រុមរបស់លោក Mauzio Sarri បានបើកការនាំមុខ ២គ្រាប់មុន ពីការធ្វើបានសម្រេចដោយកីឡាករពាក់លេខ៧ Cristiano Ronaldo នៅនាទី៥១ (ប៉េណាល់ទី) និងនាទី៥៤ ដែលធ្វើឲ្យកីឡាករវ័យ ៣៥ឆ្នាំរូបនេះ កើនគ្រាប់ស៊ុតបាន ៣០គ្រាប់នៅ Serie A រដូវកាលនេះ ស្មើគូប្រជែង Ciro Imobile របស់ក្លិប Lazio ដែលរកបាន ១គ្រាប់ដែរនៅនាទីចុងម៉ោង ក្នុងនាមឈរនៅ Top Scorers ដូចគ្នា។
បន្ថែមលើនេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo នឹងក្លាយជាកីឡាករ Juventus ដំបូងគេ ដែលឈ្នះស្បែកជើងមាសនៅ Serie A គិតចាប់តាំងពី Alessandro del Piero ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០០៧-២០០៨ ផងដែរ៕