(ភ្នំពេញ)៖ ផ្សារទំនើប «AEON MaxValu» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន​ «AEON Cambodia» ដែលមានផ្គត់ផ្គង់ប្រភេទទំនិញជាច្រើនមុខ កំពុងពង្រីកសាខាជាបន្តបន្ទាប់ «AEON MaxValu» ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងការផ្តល់ជូននូវ ទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ដែលមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។

ផ្សារទំនើប​ «AEON MaxValu» បានពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយនឹងបើកដំណើរការសាខាទី១៣ របស់ខ្លួន (សាខាទួលសង្កែ) នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០។

ផ្សារទំនើប «AEON MaxValu» សាខាទួលសង្កែមានផ្គត់ផ្គង់នូវប្រភេទ​ សាច់ បន្លែ ផ្លែឈើស្រស់ អាហារកក ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍សម្អាតផ្ទះ សម្ភារ:ប្រើប្រាស់ក្មេង សម្ភារ:សិក្សា និងការិយាល័យ ឱសថស្ថានអ៊ីអន វែលណេស និងទំនិញផ្សេងៗជាច្រើនទៀត។

ព្រមទាំងមានភេសជ្ជៈថ្មីៗ ដូចជាកាហ្វេ ទឹកក្រូច និង​ការ៉េមថ្មីៗប្រចាំផ្សារទំនើប AEON MaxValu ជាដើម។ អាសយដ្ឋាន​ ជាន់ផ្ទាល់ដី០១ ផ្លូវលេខ១០៥, សង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ៕