(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ West Bromwich Albion បានឈ្នះកៅអីមួយវិលទៅកាន់លីគកំពូលអង់គ្លេស Premier League នារដូវកាលក្រោយ បើទោះបីជាបញ្ចប់ក្នុងលទ្ធផលស្មេីគ្នា ២-២ ទល់នឹងក្រុម QPR ក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះក៏ដោយនៅ Championship។

១ប្រកួតចុងក្រោយនៅកីឡដ្ឋាន The Hawthorns គឺគ្រប់គ្រាន់ហើយសម្រាប់លោក Slaven Bilic ឡើងទៅឈរនៅលេខ២ តាមពីក្រោយក្រុម Leeds United ដោយសារតែគូប្រជែង Brentford ចាញ់ម្ចាស់ផ្ទះ Barnsley ក្នុងលទ្ធផល ២-១ ក្នុងសប្តាហ៍ទី៤៦ ជេីងទី ២ យប់មិញដូចគ្នា។

កីឡាករ Ryan Manning បានស៊ុតគ្រាប់នាំមុខឲ្យ QPR នៅមុនពេល Albion ពីសំណាក់កីឡាករ Grady Diangana និង Callum Robinson រកគ្រាប់តាមស្មេី និងនាំមុខវិញនៅចុងវគ្គទី១ និងដេីមវគ្គទី២។

តែយ៉ាងណា ការរកគ្រាប់បាល់តាមស្មើដ៏អស្ចារ្យរបស់ Eberechi Eze បានជួយឲ្យ Queen Park Rangers ទទួលបានមួយពិន្ទុ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការបដិសេធ Albion ដែលជាកំណត់ត្រាលើកទី៥ ឡេីងទៅលេងនៅ Premier League ជាមួយ Leeds United នៅរដូវកាលក្រោយ៕