(លីវេីភូល)៖ ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់បន្តចេញមកអបអរតាមដងផ្លូវ និងមុខកីឡដ្ឋាន Anfield នៅពេល Liverpool លេីកពានលីគកំពូលអង់គ្លេសជាផ្លូវការយប់មិញនេះ ក្រោយប្រកួតឈ្នះតោខៀវ Chelsea ដោយមិនគោរពបម្រាមរបស់ប៉ូលិស និងខ្លាចជំងឺ Covid-19 ឡេីយ។

តាមមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា ប៉ូលិសប្រចាំតំបន់ Merseyside polices បានយាមកាមយ៉ាងតឹងរឹងបំផុតចំពោះក្រុមអ្នកគាំទ្រដែលនៅតែប្រមូលផ្តុំនៅជុំវិញកីឡដ្ឋាន Anfield និងព្យាយាមចង់ចូលទៅក្នុងកីឡដ្ឋានទៀតផង។

របាយការណ៍ពីប៉ូលិសបានឲ្យដឹងថា បទបញ្ជានេះគឺដើម្បី បង្ការភាពមិនប្រក្រតីដែលអាចកើតមាន។ ប៉ូលិសបានចេញបទបញ្ជាបំបែកខ្ចាត់ខ្ចាយ ដើម្បីបោសំអាតអ្នកគាំទ្រក្រុមហង្សក្រហមពីទឹកដី Anfield ជាកន្លែងដែលក្រុមត្រូវបានប្រគល់ពានរង្វាន់ Premier League។

អ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដោយមានដុតភ្លើង និងកាំជ្រួច ដើម្បីអបអរពានរង្វាន់ជើងឯកលីគកំពូលដំបូងរបស់ក្លិបក្នុងរយៈពេល ៣០ឆ្នាំ។

អតីតវីរបុរសរបស់ហង្សក្រហម លោក Sir Kenny Dalglish បានប្រគល់ពានរង្វាន់នៅក្នុងពហុកីឡដ្ឋានទទេមួយ បន្ទាប់ពីក្រុមនេះបានយកឈ្នះគូប្រជែង តោខៀវ Chelsea។

បន្ថែមលេីនេះ ការយាមកាមរយៈពេល ៤៨ ម៉ោង គឺដើម្បីការពារពីជំងឺដែលអាចកើតមាន ជាពិសេស Covid-19 ស្របពេលដែល អង់គ្លេសអង់គ្លេសក៏ពុំទាន់ដកបម្រាមជួបជុំផងដែរ៕