(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ Channel News Asia នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបដិសេធនៅរបាយការណ៍របស់សារព័ត៌មានប្រចាំសហរដ្ឋអាមេរិកបានចេញផ្សាយថា លោកបានស្នើទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំចក្រពភអង់គ្លេស ដើម្បីរៀបចំកម្មវិធីប្រកួតវាយកូនហ្គោល British Open នៅទីតាំង Turnberry របស់លោកនៅប្រទេសស្កុតឡេន។
នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោក Donald Trump បានបដិសេធរាល់ការ ចេញផ្សាយដោយព័ត៌មាននៅអាមេរិក ដោយប្រកាសថា មិនបានស្នើទៅកាន់លោក Woody Johnson ឯកអគ្គរដ្ឋទូតប្រចាំចក្រពភអង់គ្លេស រឿងព្យាយាមឲ្យមានការប្រកួត Open Championship នៅឯទីលានវាយកូនហ្គោលរបស់លោកប្រចាំឯប្រទេសស្កុតឡេន ដូចទៅនឹងការចេញផ្សាយខាងលើនោះទេ។
ថ្លែងចេញពីសេតវិមាន លោក Trump បានលើកឡើងថា «ខ្ញុំបានអានរឿងនេះនៅថ្ងៃនេះទាំងដែលខ្ញុំមិនដែលនិយាយទៅកាន់លោក Wood Johnson ដូចដែលបានចុះផ្សាយនោះទេ»។
ប្រភពព័ត៌មានពី New York Times ធ្លាប់បានចេញផ្សាយថា កាលពីខែកុម្ភៈ ឆ្នាំ២០១៨ លោក Trump បានសួរទៅកាន់លោក Johnson ដើម្បីមើលថាតើនាយករដ្ឋមន្ត្រីអង់គ្លេស អាចជួយធ្វើឲ្យមានការប្រកួតវាយកូនហ្គោលនៅ Turnberrry បានដែរឬទេ?