(បរទេស)៖ ពិតជាមិនធម្មតាឡើយ តាមរយៈក្រុមចម្រៀងបុរស K-POP ល្បីឈ្មោះ BTS បានបង្កើតកំណត់ត្រាថ្មីមួយទៀតហើយ ដោយទទួលបាន «Guiness World Record» តាមរយៈវីដេអូផ្សាយផ្ទាល់ ការប្រគំតន្រ្តីរបស់ពួកគេ មានចំនួនអ្នកចូលទស្សនាច្រើនបំផុត។ នេះបើយោងតាមការចេញផ្សាយ របស់ Straits times នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

ជាការពិត នៅពុធ ទី២២ «Guiness World Records» បានប្រកាសថា ការប្រគំតន្រ្តីអនឡាញរបស់ក្រុមបុរស BTS មានឈ្មោះថា «BANG BANG CON» ដែលផ្សាយផ្ទាល់ កាលពីថ្ងៃទី១៤ ខែមិថុនា ទាញយកបានអ្នកទស្សនាជាង ៧០ម៉ឺននាក់ មកពីជាងរាប់រយតំបន់ផ្សេងៗគ្នាលើពិភពលោក ខណៈតម្លៃសំបុត្រទស្សនាក្នុងម្នាក់ ២៥ដុល្លារ ដែលការប្រគំតន្ត្រីអនឡាញនេះ គឺធ្វើឡើងជំនួសការប្រគំដោយផ្ទាល់ ព្រោះតែបញ្ហាកូវីដ១៩។

គួរជម្រាបថា មិនមែនមានតែ K-POP បុរស BTS នោះទេ ដែលទទួលបាន «Guiness World Records» ពោលគឺមានសកម្មភាពរបស់តារា K-POP ផ្សេងទៀត ដែលធ្លាប់ទទួលបាន តាមរយៈការឈានដល់ចំណាត់ថ្នាក់លេខ១ លើតារា Chart ក្នុងសហរដ្ឋអាមេរិក ក្លាយជាចម្រៀងរបស់កូរ៉េខាងត្បូង លក់អាល់ប៊ុម បានច្រើននៅអាមេរិក និងមានអ្នកគាំទ្រច្រើននៅលើ Twitter៕