(អាមេរិក)៖ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានរីករាលដាលពេញពិភពលោក បានធ្វើឱ្យក្រុមហ៊ុនច្រើនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ និងចូលរួមប្រជុំតាមអនឡាញ (Video Call Meeting) ដែលក្នុងនោះកម្មវិធីដែលពេញនិយមប្រើជាងគេគឺ Zoom ប៉ុន្តែនៅពេលនេះលោកអ្នកអាចសាកល្បងប្រើជាមួយនឹង Facebook បាន។

ក្រុមហ៊ុន Facebook បានប្រកាសដាក់ឱ្យប្រើនូវមុខងារសំខាន់ និងដ៏ពិសេសថ្មីមួយទៀតគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Live Video Call បានរហូតដល់ ៥០នាក់ ពោលគឺមិនគិតលុយអ្វីទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

មុខងារថ្មីនេះ ត្រូវបាន Facebook ដាក់រួមបញ្ចូលគ្នាជាមួយមុខងារ Messenger Rooms និង Facebook Live ដែលអាចឱ្យអ្នកប្រើបន្ថែមមនុស្សចូលក្នុងវីដេអូដែលកំពុង Live បានដល់ ៥០នាក់ ប៉ុន្តែសម្រាប់វេលានោះមិនត្រូវបានបញ្ជាក់ថា អាច Live បានប៉ុន្មាននាទីនោះទេ ខណៈដែលកម្មវិធីផ្សេងៗបានកំណត់ចំនួននាទីសម្រាប់គណនីឥតគិតថ្លៃ និងគិតថ្លៃ៕