(ក្រុងឡុងដ៍)៖ វាមានរយៈពេល ៣៥៣ថ្ងៃចាប់តាំងពី Liverpool បានចាប់ផ្តើមរដូវកាលនៃក្របខណ្ឌ Premier League ជាមួយនឹងភាពច្របូកច្របល់ដល់ការបញ្ចប់នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដាដែលមានបញ្ហាជាច្រេីន អមដោយជំងឺរាតត្បាត Covid-19 ថែមទៀតផង។

ហង្សក្រហម Liverpool គឺជាក្រុមម្ចាស់ជើងឯក គ្រាដែល Norwich City ដែលជាក្រុមដែលពួកគេបានផ្តួលកាលពីថ្ងៃទី៩ ខែសីហា ដែលជាថ្ងៃបេីករដូវកាលថ្មី ដើម្បីដណ្តើមតំណែងជើងឯករបស់ពួកគេ ពីក្រុមខ្លាំង Manchester City ដែលជាជើងឯករងសម្រាប់រដូវកាលនេះ។

Norwich City ជាក្រុមដែលត្រូវបានកាត់ចេញពី Premier League មុនគេ ក្រោយលេង ៣៧ប្រកួតរកបានតែ ២១ពិន្ទុប៉ុណ្ណោះ ក្នុងនាមជាក្រុមទេីបឡេីងមកនៅរដូវកាលឆ្នាំ២០១៩-២០២០។

បន្ថែមលើនេះទីក្រុង Leicester City នៃប្រទេសអង់គ្លេស បានបិទទ្វារជិត ៣ខែដែលបណ្តាលមកពីការគ្របដណ្តប់លើការរីករាលដាលនៃជំងឺ Covid-19 ដែលធ្វើឲ្យ ក្រុមប្រចាំទីក្រុងនេះអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ Top-4 ប៉ុន្តែបានធ្លាក់ចុះទៅវិញ ចាប់តាំងពីការចាប់ផ្តើមឡើងវិញកាលពីខែមិថុនា។

ក្រុមរបស់លោក Brendan Rodgers ត្រូវបានផ្តល់ឱកាសចុងក្រោយមួយក្នុងការដណ្តើមកៅអីទៅវគ្គបន្តនៃក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ប្រសិនបេីអាចយកឈ្នះ Manchester United នៅរាត្រីអាទិត្យចុងសប្តាហ៍នេះ។

ការឈ្នះ២លើកក្នុងចំណោម ៨ប្រកួតរបស់ពួកគេចាប់តាំងពី Premier League បានចាប់ផ្តើមប្រកួតបិទទ្វារវិញមានន័យថា ក្រុម Leicester ឈានដល់ថ្ងៃចុងក្រោយក្នុងចំណាត់ថ្នាក់ទី៥ ដោយមានតែ ៦២ពិន្ទុដែលស្ថិតនៅពីក្រោយក្រុម Man United ដែលនាំមុខក្រុមតោខៀវ Chelsea មុនបិទរដូវកាលនាចុងសប្តាហ៍នេះដូចគ្នា៕