(ភ្នំពេញ)៖ រូបថតតុបតែងខ្លួនជាអប្សរា នាងរំសាយសក់និងមានការថតនៅឈុតបុរាណ ផ្សេងៗជាច្រើនទៀត ដែលកំពុងតែមានការចាប់អារម្មណ៍ និងសរសើរពីរូបសម្រស់ស្រ់ស្អាត ហើយជាស្រ្តីមួយរូបដែលបាន ចូលរួមចំណែកលើកស្ទួយឈុតបុរាណ ដែលជាប្រវត្តិសាស្ត្ររបស់ខ្មែរថែមទៀត។ នៅពេលនេះដឹងហើយថា ស្ត្រីដែលតុបតែងខ្លួនឈុតបុរាណកំពុងល្បីពេញបណ្តាញសង្គម Facebook នោះ មិនមែនអ្នកសិល្បៈទេ ពោលគឺជាអគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD លោកស្រី លាង ធារ៉ា។

កន្លងមកនៅលើបណ្តាញសង្គម Facebook មានការបង្ហោះរូបស្ត្រីម្នាក់ ដែលគ្រងឈុតបុរាណជាច្រើន សម័យកាល គឺសុទ្ធតែស្រស់ស្អាតទាក់ទាញមើលទៅទន់ភ្លន់តែរឹងមាំ ថ្លៃថ្នូរ រហូតធ្វើឲ្យមហាជនខ្លះទាយថានារីរូបស្អាត ប្រហែលជាអ្នកសិល្បៈ ព្រោះគ្មានអ្នកដឹងច្បាស់ទេថា ស្ត្រីខាងលើជាអ្នកណា។ ទើបតែពេលនេះ មុខមាត់ពិតត្រូវបានបង្ហាញ គឺនោះជាម្ចាស់ផលិតផល T&L គឺលោកស្រី លាង ធារ៉ា។

ជាទូទៅសង្កេតឃើញថា ស្ទើរតែគ្រប់សកម្មភាពរបស់លោកស្រី លាង ធារ៉ា គឺតែងតែចូលរួមចំណែកជួយការងារសង្គម ជួយបណ្តុះបណ្តាលស្ត្រី ដែលទន់ខ្សោយអោយបោះជំហានទៅរកភាពជោគជ័យ ហើយជាពិសេសនោះគឺលោកស្រី តែងតែចូលរួមជាចំណែកមួយ ជួយលើកស្ទួយសំលៀកបំពាក់បុរាណរបស់ខ្មែរ។

ជាការពិត សំលៀកបំពាក់បុរាណរបស់ខ្មែរគឺស្រស់ស្អាត មើលទៅមិនជិនណាយទាល់តែសោះ វប្បធម៌ ក៏ល្អឥតខ្ចោះ លោកស្រី លាង ធារ៉ា គ្រប់ឈុតបុរាណជាច្រើន ដែលលោកស្រីស្លៀកពាក់គឺស្អាតមិនធម្មតា ថ្លៃថ្នូរ លោកស្រីបានចូលរួមចំណែករក្សាវប្បធម៌ បុរាណខ្មែរ លើកស្ទួយស្រ្តី ហើយមិនតែប៉ុណ្ណោះលោកស្រីក៏បានចូលរួមជួយការងារក្នុងសង្គម និងស្ត្រីច្រើន រហូតទទួលបានការគោរពស្រលាញ់ខ្លាំងពីស្រ្តីរាប់ពាន់នាក់៕