(សៀងហៃ)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រឹត្តិការណ៍Tennis កម្រិត WTA និង ATP រូមទាំងការប្រកួតលក្ខណៈអន្តរជាតិ Shanghai Masters និងការប្រកួតកម្រិត WTA Finals ត្រូវបានសម្រេចលុបចោលទាំងស្រុង ក្រោយជួបវិបត្តិវីរុស COVID-19 ក្នុងឆ្នាំនេះ។

ប្រភពដដែលបានបន្តថា តាមការប្រកាសកាលពីពេលកន្លងមកនេះប្រទេសចិន បានសម្រេចលុបចោលការប្រកួតកីឡាលក្ខណៈអន្តរជាតិ ទាំងដោយសារតែវិបត្តិ COVID-19 ក្នុងឆ្នាំ២០២០នេះ ក្នុងនោះលោក Steven Simon ប្រធានសមាគមកីឡាតេន្នីសនារីបានឲ្យដឹងថា «យើងពិតជាសោកស្តាយជាខ្លាំង នៅពេលការប្រកួតកម្រិតពិភពលោកមិនត្រូវបានកើតឡើង ក្នុងឆ្នាំនេះនៅប្រទេសចិន»។

កម្មវិធីប្រកួតកម្រិត ATP ដែលបានគ្រោងធ្វើឡើងនៅចិន ត្រូវបានលុបចោលក្នុងពេលពេញ ១ឆ្នាំចំពោះការប្រកួតកម្រិត Shanghai Masters និង China Open នៅទីក្រុងប៉េកាំង បន្ទាប់ពីមិនអាចប្រកួតបានក្នុងឆ្នាំ២០២០ នេះ៕