(អង់គ្លេស)៖ រដូវកាលប្រកួតបាល់ទាត់កំពូលរបស់អង់គ្លេស លីគ English Premier League នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ, នេះបើតាមការប្រកាសពីលីគ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។

English Premier League បានឲ្យដឹងថា «ម្ចាស់ភាគហ៊ុនលីគ Premier League នៅថ្ងៃនេះបានព្រមព្រៀងគ្នា ក្នុងការចាប់ផ្តើមរដូវកាល ឆ្នាំ២០២០-២០២១ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ហើយការប្រកួតវគ្គបញ្ចប់ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១»