(អាប៉ីចាន)៖ សមាគមកីឡាបាល់ទាត់ពិភពលោក FIFPro បានសម្រេចបញ្ឈរជេីងសហព័ន្ធបាល់ទាត់កូតឌីវ័រ (AFI) ជាបណ្តោះអាសន្នពីបទបរាជ័យក្នុងការគាំទ្រឈរឈ្មោះបោះឆ្នោតរបស់លោក Didier Drogba ក្នុងការដឹកនាំសហព័ន្ធបាល់ទាត់ប្រទេសនៅអាហ្វ្រិកមួយនេះ។ នេះបេីយោងតាមការចេញផ្សាយដោយ Channel News Asia នៅថ្ងៃនេះ។

នៅក្នុងលិខិតមួយរបស់ FIFAPro ចុះថ្ងៃព្រហស្បតិ៍ និងបានផ្ញើទៅកាន់ប្រធាន AFI បាននិយាយថា ខ្លួនកំពុងព្យួរសិទ្ធិរបស់ AFI ភ្លាមៗ ចំពោះរឿងដែលបានកេីតឡេីងថ្មីៗនេះ។

លិខិតនោះបានបានបញ្ជាក់ថា នេះជាអន្តរាគមន៍ពិសេស ដែលត្រូវបានជម្រុញដោយភាពបន្ទាន់បំផុត។

សហព័ន្ធ AFI បានប្រជុំសម្រេចកាលពីសប្តាហ៍មុន ដោយមិនគាំទ្រលោក Didier Drogba ដើម្បីឈរឈ្មោះបោះឆ្នោតធ្វេីប្រធានសហព័ន្ធកូតឌីវ័រ នៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែកញ្ញា ក្នុងការជំនួសតំណែងលោក Idriss Diallo។

បេក្ខជនត្រូវការសំឡេងគាំទ្រពីសមាជិកមួយក្នុងចំណោមស្ថាប័នទាំង៥ របស់ប្រទេសកូតឌីវ័រ ដើម្បីចូលរួមប្រកួតប្រជែងសម្រាប់តំណែងប្រធាន។ ដោយមានតែសមាគមបុគ្គលិកពេទ្យមិនទាន់បានប្រកាសពីការយល់ព្រមរបស់ពួកគេ ទៅលេីអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea និង Marseille នៅឡេីយ។

នៅក្នុងលិខិតរបស់ FIFPro ក៏បានវាយប្រហារទៅលើអ្វីដែលហៅថា ការសម្រេចចិត្ដដោយអយុត្តិធម៌របស់ AFI ដែលអាចនិយាយបានថា វាទំនងជាមានផលប៉ះពាល់អវិជ្ជមាននៅក្នុងប្រទេសកូតឌីវ័រ និងលើសពីនេះទៀតទៅលើការការពារកីឡាករបាល់ទាត់របស់ខ្លួន ក្នុងគោលបំណងសំខាន់របស់ FIFPro និងសមាជិករបស់ខ្លួន៕