(ស្វាយរៀង)៖ នៅក្នុងសប្តាហ៍នេះ ថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២០ មានការប្រកួតចំនួន ៤គូ ថ្ងៃសៅរ៍មានចំនួន០៣ប្រកួត និងថ្ងៃអាទិត្យ មានចំនួន០១ប្រកួត។

ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០

ក្រុម សសយក ស្រុករំដួល VS ក្រុម ធម្មជាតិកីឡា (ប្រកួតម៉ោង៨:០០នាទីព្រឹក)
ក្រុម លីងគួយ VS ក្រុមយុវជនគគីរសោម (ប្រកួតម៉ោង២៖០០នាទីរសៀល)
ក្រុម MST FC VS UNITED SEZ (ប្រកួតម៉ោង៤៖០០ល្ងាច)
ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០
ក្រុម សាកល UNITED VS ក្រុម កាំភ្លើងធំស្កាយ (ប្រកួតម៉ោង៨៖០០ព្រឹក)

សូមបញ្ជាក់ថា ការចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២០ ឡើងវិញនេះ គឺក្រោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល អោយការប្រកួតកីឡាដំណើរការជាជំហ៊ានៗ ដោយការប្រកួតស្វាយរៀងខាប់ ត្រូវអនុវត្តន៍តាមនីតិវិធីការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ដូចជា ការរក្សាគំលាត ការវាស់កំដៅ និងបាញ់អាល់កុល ចំពោះកីឡាករ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ មុនចូលបរិវេណទីលានប្រកួត។ មិនអនុញ្ញាតិអោយទស្សនិកជនចូលទស្សនា ហើយនៅក្នុងបរិវេណទីលានប្រកួតមិនអោយមានមនុស្សលើសពី៨០នាក់។

គួរំលឹងផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់ នេះឡើង ក្នុងគោលបំណងបង្កើតអោយមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕