(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៦ ដោយលោក Stave Jobs និង Steve Wozniak ដែលជាមិត្តភ័ក្តិនឹងគ្នា ហើយក្រុមហ៊ុនមួយនេះក៏បានរីកលូតលាស់យ៉ាងឆាប់រហ័យ និងចាប់ផ្ដើមមានមនុស្សចំណូលថ្មីៗជាបន្តបន្ទាប់។

មានថ្ងៃមួយ លោក Stave Jobs ត្រូវបានក្រុមហ៊ុន Apple ថា គាត់បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដែលហេតុធ្វើឱ្យមនុស្សជាច្រើន ងឿងឆ្ងល់យ៉ាងខ្លាំង ហើយគ្មាននរណាដឹងច្បាស់ពីមូលហេតុពិតប្រាកដឡើយ។

មានព័ត៌មានជាច្រើនបានចុះផ្សាយថា លោក Steve Jobs ត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុន Apple ដោយសារតែលោកបង្កឱ្យមានជម្លោះជាមួយ បុគ្គលិកជាន់ខ្ពស់ជាច្រើនក្នុង Apple។ ចំណែកខ្លះទៀតផ្សាយថា មកពីលោកអន់ចិត្តនឹងក្រុមហ៊ុន Apple ដែលមិនព្រមផ្ដល់តំណែកធំ ឬប្រគល់ការងារ ធំឱ្យលោកកាន់កាប់។

ពាក់ព័ន្ធនឹងរឿងនេះ ត្រូវបានលោក Steve Jobs ធ្វើការបកស្រាយជាសាធារណៈថា តាមពិតទៅមកពីខ្លួនលោកផ្ទាល់ជាមនុស្សរឹងរូស ម៉ឹងម៉ាត់ មិនស្ដាប់នរណាទាំងអស់ ពោលគឺអាត្មានិយម មិនស្ដាប់យោបល់ មិនស្ដាប់ការបកស្រាយ ហើយនៅទីបញ្ចប់លោកបានក្លាយជាមនុស្សបរាជ័យ ហើយបរាជ័យជាសាធារណៈទៀតផង។

យោងតាមការចុះផ្សាយរបស់ Business Insider បានឱ្យដឹងថា ក្រុមហ៊ុនមិនចង់បណ្ដេញ Steve Jobs ទេ ប៉ុន្តែមកពីលោកកាលនោះជាមនុស្សដែលមានអំនួត និងជាមនុស្សគ្មានហេតុផល ប៉ុន្តែក្រោយមកក្រុមហ៊ុនក៏សម្រេចចិត្តអញ្ចើញលោកមកធ្វើជាអ្នកដឹកនាំវិញ ក្រោយពេលបានផ្លាស់ប្ដូរជាមនុស្សថ្មី។

ក្រោយពីចាកចេញ Apple លោក Steve Jobs បានទៅកាន់ប្រទេសឥណ្ឌា និងបានសិក្សាស្វែងយល់ពីជីវិត និងបានគោរពប្រតិបត្តិតាមសាសនាព្រះពុទ្ធ ដោយបានយល់ដឹងពីកំហុសរបស់ខ្លួន និងបានកែប្រែជីវិតរបស់លោកទៅជាមនុស្សថ្មី ហើយបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនថ្មីដែលមានឈ្មោះថា NeXT និង Pixar Animation Studios។

ដោយឃើញថា លោក Steve Jobs ជាមនុស្សថ្មី ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុន NeXT និងបានអញ្ចើញលោកឱ្យមកដឹកនាំក្រុមហ៊ុន Apple ឡើងវិញ ហើយចាប់ពីពេលនោះមក ក្រុមហ៊ុន Apple ក៏ចាប់ផ្ដើមក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលអស្ចារ្យ រហូតពិភពលោកទទួលស្គាល់ស្នាដៃរបស់លោក Steve Jobs និងបានហៅលោកថា ជាបិតាបច្ចេកវិទ្យាទាំងដែលលោកមិនចេះសរសេរកូដសូម្បីតែមួយតួអក្សរ៕