(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ សម្រាប់សប្ដាហ៍ថ្មី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ រួមមាន៖
១៖ ត្រូវកសាងខ្លួន ឱ្យដូចជាមើមខ្ញី ដែលកាន់តែចាស់កាន់តែហឺរ (អារីស្តូត)។
២៖ ពេលទំនេរមិនទាន់ធ្វើអ្វីមួយនោះ អ្នកត្រូវបំប៉នចំណេះជំនាញឱ្យបានចាំចេះ ដូចសំលៀងដាវមុនចូលសមរភូមិ (បេនចាមីន ហ្វ្រង់គ្លីន)។
៣៖ ពេលជួបនឹងបញ្ហា ឬក្ដីទុក្ខលំបាក អ្នកមានជម្រើសតែពីរប៉ុណ្ណោះ តើត្រូវពង្រឹងស្មារតីរកវិធីដោះស្រាយ ឬវារចូលក្នុងមឈូសបរាជ័យ (ប៊ីល គ្លីនតុន)។
៤៖ បរាជ័យ គឺជារឿងល្អ ព្រោះបរាជ័យអាចបង្រៀនយើងឱ្យទទួលជោគជ័យបានយ៉ាងដូចម្ដេច (ស្ដេចអ៊ួយ ឆាវ ឆាវ)។
៥៖ កុំចំណាយពេលពិបាកចិត្តនឹងឧបសគ្គ តែត្រូវដាប់ឆ្លាក់ច្នៃកែឧបសគ្គទៅជាឱកាស (Fresh News)៕