(មាឌ្រីដ)៖ លោក Zidane បានបន្តឲ្យកីឡាករទាំងអស់សម្រាករហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ មុនការប្រកួតពានអឺរ៉ុប UEFA Champions League មកដល់ទល់នឹងក្រុមអង់គ្លេស Manchester City។
តាមរយ:ព័ត៌មានពីគេហទំព័រកីឡាall football បានឲ្យដឹងថា Zidane បានសម្រេចផ្តល់ឲ្យក្រុមរបស់គាត់នូវថ្ងៃសម្រាកបន្ថែមទៀត មុនពេលការរៀបចំចាប់ផ្តើមប្រឈមមុខនឹងថ្ងៃចុងក្រោយនៃរដូវកាលមកដល់។ កីឡាករទាំងអស់នឹងត្រូវមកជុំគ្នានៅកីឡដ្ឋាន Valdebebas នៅថ្ងៃចន្ទ ដើម្បីឆ្លងកាត់ការធ្វើតេស្តមេរោគបន្ទាប់មកត្រូវរង់ចាំលទ្ធផលមុនពេលការហ្វឹកហាត់ចាប់ផ្តេីមឡេីងវិញ។
នេះមានន័យថា Real Madrid មានរយៈពេល១០ថ្ងៃ ដើម្បីត្រៀមសម្រាប់ការប្រកួតជើងទី២វគ្គ១៦ជាមួយក្រុម Manchester City។
ការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ខែសីហាក្នុងការប្រកួតបិទទ្វារកីឡដ្ឋាន Etihad។ Real នឹងអវត្តមានកីឡាករ Sergio Ramos ដែលត្រូវបានពិន័យកាតក្រហមកាលពីជេីងទី១នៅទឹកដីអេស្ប៉ាញនៅពេលក្រុមលោក Zidane បានបរាជ័យក្នុងផ្ទះ២-១៕