(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៩ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២០ របស់ក្រុមទាំង១២។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ ព្រះខ័នរាជស្វាយរៀង ២-០ អង្គរថាយហ្គឺរ
២៖ កងយោធពលខេមរភូមិន្ទ ៣-០ សូលទីឡូអង្គរ
៣៖ វិសាខា ១០-១ អាស៊ីអឺរ៉ុប យូណាយធីត។
សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖
១៖ អគ្គិសនីកម្ពុជា ០-៣ នគរបាលជាតិ
២៖ បឹងកេត ៣-១ ភ្នំពេញក្រោន
៣៖ ណាហ្គាវើលដ៏ ៣-០ យុវជនបាទី U18។
សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី៩នៃលីគកំពូលកម្ពុជា ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរនៅចំណាត់ថ្នាក់ទី១ ដដែល និងមាន២២ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ក្នុងលទ្ធផល ២-០ ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន១៥ពិន្ទុ និងក្រុមភ្នំពេញក្រោន ធា្លក់មកនៅលេខ៤ ក្រោយលេងចាញ់ក្រុមបឹងកេតក្នុងលទ្ធផល ៣-១៕