(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Divock Origi បានរកគ្រាប់បាល់ដ៏កម្រ១ គ្រាដែលក្រុមម្ចាស់ជើងឯក Liverpool បានធ្វេីការវាយបក ដើម្បីបញ្ចប់រដូវកាល Premier League ដ៏អស្ចារ្យរបស់ពួកគេ ជាមួយនឹងជ័យជម្នះ ៣-១ នៅលើទឹកដីក្រុម Newcastle United នារាត្រីថ្ងៃអាទិត្យ។ នេះបេីយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។
ក្រុមហង្សក្រហម Liverpool បានបញ្ចប់យុទ្ធនាការនេះដោយទទួលបាន ៩៩ ពិន្ទុ ដោយនាំមុខក្រុមគូប្រជែង Manchester City ចំនួន ១៨ពិន្ទុខណៈដែលក្រុម Newcastle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ ដោយមាន ៤៤ពិន្ទុ។
Liverpool បានរបូតគ្រាប់បាល់បានលឿនបំផុតដែលមិនធ្លាប់មាននៅក្នុងការប្រកួតក្របខណ្ឌ Premier League ដោយកីឡាករ Dwight Gayle ក្រោយទទួលបាល់ពិន័យ Free-kick ទាត់ចេញពី Shelvey រំលងដៃអ្នកចាំទី Alisson ដោយប្រើពេលតែ ២៦វិនាទីប៉ុណ្ណោះ។
តែយ៉ាងណា Liverpool បានធ្វើការផ្លាស់ប្តូរក្រុមចំនួន៥ ដែលបានចាប់ផ្តើមឈ្នះ ៥-៣ លើក្រុមតោខៀវកាលពីថ្ងៃពុធវាបានធ្លាក់ទៅលើលោក Virgil van Dijk ដើម្បីរកគ្រាប់បាល់តាមស្មើជាមួយនឹងការតែតបាល់បញ្ចូលទីនៅខ្វះ ៧នាទីមុនពេលបញ្ចប់តង់ទី១។
ខ្សែប្រយុទ្ធបែលហ្ស៊ិក Origi ដែលមិនបានស៊ុតបាល់បញ្ចូលទីក្នុងលីគចាប់តាំងពីបានស៊ុតបាល់បញ្ចូលទីទល់នឹងក្រុម Everton កាលពីថ្ងៃទី៤ ខែធ្នូនោះបានធ្វើឲ្យហង្សក្រហមនាំមុខនៅនាទីទី៥៩ វិញ។
ក្នុងការប្រកួតថ្ងសចុងក្រោយនោះដែរ Liverpool បានធ្វេីការផ្លាស់ប្តូរខ្សែប្រយុទ្ធទាំង៣នាក់តែម្តងរួមមាន Sadio Mane, Roberto Firmino និង Mohamed Salah នៅនាទីទី៦៤ ព្រមគ្នាតែម្តង នៅពេលនាំមុខ ២-១ ទៅហេីយ មុនពេល Sadio Mane បានបន្ថែមគ្រាប់ទី៣ នៅនាទី៨៩ ជាកិច្ចបញ្ចប់៕