(ភ្នំពេញ)៖ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) ដែលជាសាកលវិទ្យាល័យឈានមុខគេមួយ នៅប្រទេសកម្ពុជា កំពុងត្រៀមខ្លួន ដើម្បីចាប់ផ្តើមទទួលការចុះឈ្មោះ សិក្សាកម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ចាប់ពីថ្ងៃទី០១ ខែសីហានេះ តទៅ។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន មានផ្តល់នូវមុខជំនាញសិក្សាចំនួន៩ សម្រាប់កម្រិតបរិញ្ញាបត្រ ដែលស្ថិតក្រោមមហាវិទ្យាល័យចំនួន៣រួមមាន៖

១៖ មហាវិទ្យាល័យ វិស្វកម្ម
* ស្ថាបត្យកម្ម
* វិស្វកម្មសំណង់ស៊ីវិល
* វិស្វកម្មឧស្សាហកម្ម

២៖ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ
* វិទ្យាសាស្ត្រកុំព្យូទ័រ
* គ្រប់គ្រងប្រព័ន្ធព័ត៌មាន

៣៖ មហាវិទ្យាល័យសង្គម និងសេដ្ឋកិច្ច
* ធនាគារ និងហិរញ្ញវត្ថុ
* គ្រប់គ្រងពាណិជ្ជកម្ម
* ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ
* ទំនាក់ទំនងអន្តរជាតិ។

ស្របពេលជាមួយគ្នាផងដែរ សាកលវិទ្យាល័យមួយនេះ ក៏កំពុងផ្តល់ឱកាសជូនដល់សាធារណៈជន មាតាបិតា ឬ សិស្សានុសិស្សដែលមាន បំណងចង់ចុះឈ្មោះសិក្សា មកធ្វើទស្សនកិច្ច នៅក្នុងបរិវេណរបស់សាកលវិទ្យាល័យផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ជាក់ស្តែង ជាមួយនឹងការធ្វើបទបង្ហាញនៃបរិក្ខារទំនើបៗដូចជា ថ្នាក់រៀន បន្ទប់សិក្ខាសាលា សាលសន្និសីទ និងបណ្ណាល័យ ជាដើម។

ដោយសារតែមានការយកចិត្តទុកដាក់ ពីការអនុវត្តគោលការណ៍សុវត្ថិភាព និងអនាម័យខ្ពស់ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបានកំណត់ចំនួន អ្នកមកធ្វើទស្សនកិច្ចដោយចែកជាក្រុមតូចៗ ដែលមានចំនួនមនុស្សយ៉ាងច្រើនបំផុត ត្រឹម៣នាក់តែប៉ុណ្ណោះក្នុងមួយក្រុម។

សិស្សានុសិស្ស អាណាព្យាបាល និងសាធារណៈជន ទាំងអស់អាចទាក់ទងដោយផ្ទាល់ ទៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនដើម្បីធ្វើការណាត់ជួប តាមរយៈលេខទូរសព្ទខាងក្រោមទុកជាមុន ឬអាចតាមដានព័ត៌មានថ្មីៗពី សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនតាមរយៈ៖

* គេហទំព័រដោយចូលទៅកាន់ https://www.paragoniu.edu.kh/
* ទំព័រហ្វេសប៊ុកផ្លូវការដោយចូលទៅកាន់ https://www.facebook.com/ParagonIU.edu.kh
* លេខទូរស័ព្ទ ០១៧ ៩៩៦ ១១១ ឬ០១៥ ៩៩៦ ១១១៕