(ភ្នំពេញ)៖ ឧកញ៉ាឡេង ណាវ៉ាត្រា ម្ចាស់បុរី ឡេង ណាវ៉ាត្រា និងជាម្ចាស់ផលិតកម្ម Galaxy Navatra បានចំណាយធនធានរបស់ខ្លួន ប្រមាណ១ម៉ឺនដុល្លារ ដើម្បីចាក់ដីបំពេញត្រៀមសាងសង់ការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងរដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ (ដ.ន.ស. ភ ខណ្ឌ ពោធិ៍សែនជ័យ)។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់លោក Phirun Reach បានបង្ហោះរូបលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងគម្រោងសាងសង ភ្ជាប់ជាមួយនឹងសារថា «យើងខ្ញុំជា មន្ត្រីការិយាល័យ ដ.ន.ស.ភ ខណ្ឌពោធ៍សែនជ័យ សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាសំរាប់ចាក់ដី និងត្រៀមសាងសង់ការិយាល័យ ដែលបច្ចុប្បន្នការិយាល័យកំពុងចាក់ដីបានចំនួន ៨០%។ ក្នុងទឹកចិត្តដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមថ្លែងអំណរអគុណ និងប្រសិទ្ធពរជូនលោក ឧកញ៉ា និងលោកជំទាវ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយពិសេសសូម ជោគជ័យគ្រប់គម្រោង»

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលគេសង្កេតឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរួមចំណាយធនធាន ដែលខ្លួនមានទៅឧបត្ថម្ភដល់កន្លែង ដែលត្រូវការជំនួយ ជាពិសេសរួមចំណែកជួយកិច្ចការងារសង្គម។ ចំណុចនេះ កាន់តែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា សាយភាយក្នុងសង្គមសប្បុរសធម៌ និងត្រូវបានមហាជនកោតសរសើរបន្ថែមទៀត៕