(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ផ្តល់ឱកាសហាត់ការដល់និស្សិត ដែលអាចក្លាយជាបុគ្គលិកពេញសិទ្ធិធនាគារ ជីប ម៉ុង ផ្តល់ឱកាសហាត់ការ ដល់អ្នកដែលកំពុង​សិក្សា​ឆ្នាំទី៤ ឬទើបបញ្ចប់បរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យផ្សេងៗ រយៈពេលបីខែក្នុងស្ថាប័នខ្លួន ដើម្បីឲ្យធនធានមនុស្សដែលទើបចាប់ពន្លកថ្មីថ្មោងទាំងនេះ ទទួល​បាន​បទពិសោធន៍ជាក់ស្ដែងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិផងដែរ។

ក្នុងអំឡុងពេលហាត់ការរយៈពេលបីខែនេះ ធនាគារ ជីប ម៉ុង ក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជា ថវិកាផ្គត់ផ្គង់ប្រចាំខែ ការកសាងសមត្ថភាពការងារជាមួយធនាគារឌីជីថល ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ ធនាគារ ជីប ម៉ុង នឹងចាប់ផ្តើមទទួលពាក្យស្នើសុំហាត់ការ ចាប់ពីថ្ងៃទី២៨ កក្កដា ២០២០ រហូតដល់ថ្ងៃទី២៥ សីហា ២០២០។ បេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងចាប់ផ្តើមការងារ នៅថ្ងៃទី១៤ កញ្ញា ខាងមុខ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ សូមចូលទៅកាន់គេហទំព័រការងារ ជីប ម៉ុង https://bit.ly/3jC5sY0 រួចស្វែងរកពាក្យ «Young Bankers, Internship Program»។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៦៧ ៥៦៣ ៥៦៣៕