(ស្វាយរៀង)៖ ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០ នៅពេលនេះបានរកឃើញ ១៦ក្រុមឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (១/៨) ក្រោយប្រកួតចប់វគ្គ ៣២ក្រុមនាពេលថ្មីៗនេះ។ ទាំង១៦ក្រុមនោះមានដូចជា៖

1-សសយក ក្រុងបាវិត, 2-សសយក ឃុំរមំាងថ្កោល, 3-សសយក ក្រុងស្វាយរៀង 4-យុវជនសាមគ្គី, 5-ក្លឹបពូប្រុស ជីភូ, 6- ACADEMY SVR, 7-SKY SPORTS FT, 8-PANDA FC, 9-សសយក ស្រុកចន្រ្ទា, 10-យុវជនពោធិ៍ថ្មី, 11-ក្រុមបាល់ទាត់ភូមិហ៊ីង, 12-ប្រាសាក់ស្វាយរៀង FC, 13- ធម្មជាតិកីឡា, 14-លីងគួយ FC, 15-United SEZ, 16- កំាភ្លើងធំស្កាយ។

ក្រោយរកឃើញក្រុមឡើងទៅវគ្គ ១៦ចុងក្រោយ គណៈកម្មការប្រកួតបានធ្វើការចាប់គូជាបន្តទៀត ដោយក្រុមនីមួយៗត្រូវជួបគ្នាដូចខាងក្រោម៖
ក្រុមកីឡា Academy SVR Vs ក្រុម ប្រាសាក់ស្វាយរៀង
ក្រុម សសយក ក្រុងបាវិត Vs ក្រុម យុវជនពោធិ៍ថ្មី
ក្រុមកាំភ្លើងធំស្កាយ Vs ក្រុម Sky Sport FT
ក្រុម លីងគួយ FC Vs ក្រុម ធម្មជាតិកីឡា
ក្រុម សសយក ឃុំរមាំងថ្កោល Vs ក្លឹបពូប្រុសជីភូ
ក្រុម សសយក ស្រុកចន្ទ្រា Vs ក្រុម United Sez
ក្រុម Panda FC Vs ក្រុម ភូមិហ៊ីង
ក្រុម យុវជនសាមគ្គី Vs សសយក ក្រុងស្វាយរៀង
កម្មវិធីវគ្គ១៦ ក្រុមចុងក្រោយនឹងធ្វើការប្រកួតចាប់ពីសប្តាហ៍ក្រោយទៅ។

សូមបញ្ជាក់ថា ការចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២០ ឡើងវិញនេះ គឺក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យការប្រកួតដំណើរការជាជំហានៗ ដោយត្រូវអនុវត្តន៍តាមនីតិវិធីការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ដូចជា ការរក្សាគំលាត ការវាស់កំដៅ និងបាញ់អាល់កុលជាដើម។ ចំពោះកីឡាករ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ មុនចូលបរិវេណទីលានប្រកួត។ មិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា ហើយនៅក្នុងបរិវេណទីលានប្រកួតមិនឲ្យមានមនុស្សលើសពី ៨០នាក់ឡើយ។

គួររំលឹកផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន ៥រដូវកាល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕