(ចិន)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់យុវជន ប្រចាំឆ្នាំរបស់ចិន Beijing Evening Baidui Cup លើកទី៣៧ នឹងធ្វើឡើង នៅពាក់កណ្តាលខែសីហាខាងមុខ បន្ទាប់ពីរដ្ឋធានីរបស់ចិន បានបន្ធូរបន្ថយវិធានការឆ្លើយតបបន្ទាប់របស់ខ្លួន ចំពោះការរីករាលដាល នៃវីរ៉ុស COVID-19 ពីកម្រិត២ទៅកម្រិត៣, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែកក្កដានេះ។

ការប្រកួតនឹងត្រូវបែងចែកចេញជា១៥ក្រុម, មានអាយុចាប់ពី ក្រុមចម្រុះក្រោម៦ឆ្នាំ រហូតដល់ក្រុមសិស្សកម្រិតវិទ្យាល័យ។

តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ការចុះឈ្មោះ តាមប្រព័ន្ធអ៊ីនធើណេត នឹងបិទនៅថ្ងៃ៣១ ខែកក្កដានេះ ហើយព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងធ្វើឡើងយរយៈពេល២សប្តាហ៍៕