(ឡុងដ៍)៖ ក្រុមហ៊ុនយានយន្តយក្សរបស់ប្រទេសឥណ្ឌា (Tata Motors Ltd) បានប្រកាសនៅថ្ងៃអង្គារនេះថា លោក Thierry Bollore នឹងក្លាយជានាយកប្រតិបត្តិថ្មី (CEO) នៃក្រុមហ៊ុនរថយន្តប្រណិតរបស់ខ្លួនគឺ Jaguar Land Rover (JLR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

គួរជម្រាបថា លោក Bollore ដែលជាអតីតនាយកមួយរូបនៅក្រុមហ៊ុនយានយន្តយក្សរបស់បារាំង Renault នឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ជំនួសលោក Ralf Speth ដែលជានាយកប្រតិបត្តិបច្ចុប្បន្នរបស់ JLR៕